ខេត្តកំពង់ធំ ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែលក់ដូរ ក្នុងបរិវេណសាលារៀនអនុវិទ្យាល័យត្នោតជុំ ដោយសមត្ថកិច្ចសន្និដ្ឋានថាជាអំពើឃាតកម្មកើតឡើងកាលពីយប់ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមមន្រ្ដីប៉ុស្តិ៍រដ្ឋបាលឃុំត្នោតជុំបានអោយដឹងថា ក្រោយទទួលបណ្តឹងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៤ ខែ មិថុនាឆ្នាំ២០១៩ ពីប្រជាពលរដ្ឋលក់ដូរនៅទីនោះថា មានមនុស្សស្លាប់ ទើបកំលាំងជំនាញខេត្តនិងស្រុកបានចុះទៅស្រាវជ្រាវពិនិត្យដល់កន្លែងកើតហេតុ សពមានឈ្មោះ ឌី បួន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមស្ថានភាពសាកសព ស្លាប់នៅលើគ្រែលក់ដូរ ក្នុងបរិវេនសាលាអនុវិទ្យាល័យ ស្លាប់ផ្កាប់មុខ ក្បាលទៅទិសខាងលិចឈាងខាជើង ស្លៀកខោខៅប៊យពណ៍ខៀវ ពាក់អាវយឺត ដោយមានស្ថានភាពរបួស ចំនួន៣ កន្លែងៈ១ – បែកលលាដ៏ក្បាលខាងលើ ផ្នែកខាងស្តាំ ២- បែកមាត់ និងបាក់ឆ្មេញ ៣- ជាំភ្នែកខាងស្តាំ។
តាមដំណើររឿងនៅវេលាម៉ោងប្រហែល១៧ ល្ងាចថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូជាមួយនិងឈ្មោះចាន់ថេង ទៅផឹកសីុនៅផ្ទះឈ្មោះ អឹម ធា នៅភូមិលាវ ឃុំប្រាសាទស្រុកសន្ទុក ពេលកំពុងផឹកជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនឯង យកទៅឲ្យសង្សារ ឈ្មោះសែម វណ្ណនីសារ ហើយខ្លួនក៏ត្រឡប់មកផឹកវិញ ផឹករហូតដល់ម៉ោងប្រហែល២០និង០០នាទីទើបសង្សារជនរងគ្រោះជិះម៉ូតូមកអោយវិញដោយមានគ្នា២នាក់ស្រីៗ មកយកជនរងគ្រោះដែលកំពុងផឹក ហើយពេលនោះជនរងគ្រោះក៏បានជិះម៉ូតូ ឌុបនារីទាំង២នាក់ចេញទៅបាត់រហូត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះផឹកសីុមានគ្នាទាំងអស់ចំនួន០៨នាក់ៈ_១-ឈ្មោះ អឹម ធា នៅភូមិលាវ (ជាម្ចាស់ផ្ទះ)_២-ឈ្មោះ សូត្រ ជាកូនម្ចាស់ផ្ទះ_៣-ឈ្មោះ ពែក ជាកូនម្ចាស់ផ្ទះ_ ៤-ឈ្មោះ ចាន់ ថេង អ្នកភូមិត្នោតជំទី៥_ ៥-ឈ្មោះ ចាន់ អ្នកភូមិ ត្នោតជំុទី៥_ ៦-ឈ្មោះ ហ៊ា_ ៧-ឈ្មោះ អ៊ុក មួន ។សន្និដ្ឋាន៖ស្លាប់ដោយអំពើរឃាតកម្ម។
ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវ ។ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី