រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន ក្នុងថ្ងៃប្រារព្ធមីទ្ទិញ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរដ្ឋបាលរាជភ្នំពេញឲ្យដឹងថា ប្រជាពលរដ្ឋដែលគ្រោងធ្វើដំណើរនៅជុំវិញបរិវេណទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ សូមបញ្ចៀសការធ្វើដំណើរជាបណ្តោះអាសន្ននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៦និង០០នាទី រហូតដល់បញ្ចប់កម្មវិធី ។

ការបញ្ចៀសធ្វើដំណើរផ្លូវចំណុចខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីបញ្ចៀស​ការកកស្ទះចរាចរណ៍ និងការធានានូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ហេតុផលថា នឹងមានការប្រារព្ធរៀបចំមីទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-០៦-១៩៥១-២៨-០៦-២០១៩) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ដែលមានសមាជិក សមាជិកាចូលរួមសរុប៣ម៉ឺននាក់ នៅចំណុចសាលមហោស្រពកោះពេជ្រ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print