ខេត្តកណ្តាល៖លោក គឹម រត្ន័ណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួនបុគ្គលិកធនាគារL O L C ដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”បើកបរធ្វេសប្រហែសបណ្តាលឧ្យស្លាប់អ្នកដទៃ” ដែលប្រព្រឹត្តនៅចំណុចគល់ស្ពានឆ្លងទន្លេបាសាក់ ត្រើយខាងលិច មានទីលំនៅភូមិ ព្រែកធន់ ឃុ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញាត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ជនជាប់ចោទមានឈ្មោះហេង គឹម ហ៊ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជា ប្រធានសាខា មីក្រូហិរញ្ញវត្ថុ L O L C ដែលមានទីតាំងនៅចំណុចគល់ស្ពានឆ្លងទន្លេបាសាក់ ត្រើយខាងលិច មានទីលំនៅភូមិ ព្រែកធន់ ឃុ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ គង លឹមអូន ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកសិករ មានទីលំ នៅ ភូមិ ឃុំ កើតហេតុ ។
សាក្សីបានអោយដឹងថា៖ មុនពេលកើតហេតុមានបុរសម្នាក់បានជិះរថយន្តទៅបុកស្រ្តីដែលកំពុងតែជិះកង់ ដែលមានទិសដៅ បញ្រ្ចាសគ្នាបុកបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌កណ្តាលទ្រូងផ្លូវ និងខូចខាតកង់ខ្ទេចខាងមុខហើយរថយន្តខូចស្រាល១គ្រឿង ។ ខណះពេលជនបង្កបានបុកស្រ្តីវយ័ចំណាស់រួចមក បំរុង និងដាក់ មេប្រុច តែពលរដ្ឋអ្នកជិតខាងបានចាប់ឃាត់អោយមានការទទួលខុសត្រូវ ព្រោះ ថា ជនបង្កបានបើករថយន្តចូលខាងស្តាំជនរងគ្រោះ ស្របពេលជនរង គ្រោះ បាន ជិះកង់អែបខាងស្តាំតំរង់ទៅផ្ទះគាត់ នេះបើយោងតាម សាក្សីនៅហ្នឹង កន្លែង កើត ហេតុបានប្រាប់ ខណះអ្នកសារព័ត៌មានយើងបាន ចុះដល់ទីកន្លែង បន្ទាប់ពីកើតហេតុ។
ជនបង្កមានទីលំនៅបច្ចុប្បន្នភូមិ ពោធិកណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បើកបររថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ ក្រហម ពាក់ស្លាកលេខ សៀមរាប 1B 2869 បើកបរមានទិសដៅ ពីជើង ទៅ ត្បូង ( ច្បារអំពៅ.ព្រែកជ្រៃ ) បានបុកជាមួយ អ្នកជិះកង់ឈ្មោះ គង លឹម អូន ភេទ ស្រី អាយុ ៦៤ ឆ្នាំ មុខរបរ កសិករ មានទីលំ នៅ ភូមិ ឃុំ កើតហេតុ ជិះកង់មានទិសដៅ ពី ត្បូង ទៅ ជើង បញ្រ្ចាសទិសគ្នា បណ្តាលឲ្យ ស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង ឃើញថាជនបង្កបានជិះរថយន្តចូល ខាង ស្តាំ បានទៅបុកជនរងគ្រោះពិតប្រាកដមែន។
ជនបង្កបានសារភាពថា បើកបរ រថយន្ត ដោយងងឹតមុខ រេចង្កូត ទៅ ខាងឆ្វេងដៃ របស់ ខ្លួន ទៅបុកអ្នកជិះកង់ ដែលមានទិសដៅ បញ្ច្រសគ្នា បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុពិតមែន៕
ដោយ៖ ឆ ដា