ចោរស្ទើរភ្លើងលួចម៉ូតូមិនបានសំរេចត្រូវសមត្ថកិច្ចចាប់ក្របួចភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ប៉ុនប៉ងលួចម៉ូតូមិនបានសំរេចបែរជាជាប់ខ្នោះសមត្ថកិច្ចទៅវិញហេតុការន៍នេះបានកើតឡើងកាលពីវេលា ២០និង០៥នាទី ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៩ នៅភូមិត្រាច ឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចអោយដឹងថា តូម៉ាក Hongda Vave លេខតួ 062582  និង លេខម៉ាស៊ីន 00629 ស្លាកលេខគ្មាន ពណ៌ក្រហម ផលិតឆ្នាំ 2017 ។

        ជនសង្ស័យឈ្មោះ គាន ទិន ភេទ ប្រុស អាយុ 21 ឆ្នាំ មានទីលំនៅភូមិ រំចេក ឃុំ គីឡូសាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន) ។

       ជនរងគ្រោះឈ្មោះ លាង ភាន់ ភេទ ប្រុស អាយុ 40 ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ ។

     តាមការបំភ្លើងរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង០៧យប់ខ្លួនបានយកម៉ូតូទៅទុកក្រោមផ្ទះដោយពុំបានចាក់សោះនោះទេ ដោយសារខ្លួនស្រវឹងខ្លាំងពេកក៏ដេកលក់តែម្តង លុះនៅវេលាម៉ោង០៨ យប់បងស្រីខ្លួននិងក្មួយបានស្រែកឆោឡោថាចោរលួចម៉ូតូៗបាត ហើយខណៈពេលនោះបងស្រីនិងក្មួយបានស្ទុះដេញតាមដណ្ដើមយកម៉ូតូមកវិញ ចំណែកជនសង្ស័យបានរត់គេចខ្លួនតែត្រូវបានកម្លាំងប្រជាការពារនិងកំលាំងប៉ុស្តិ៍រដ្ឋបាលកំពង់ល្បាតនៅក្បែរនោះអន្តរាគមន៍ចាប់ឃាត់ខ្លួនតែម្ដង ! រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធី ហើយ៕ប៊ុនរិទ្ធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print