ផ្អើលមើលនារីម្នាក់បើកម៉ូតូមកឈប់លើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួនលិចបាត់រកសពមិនឃើញ

ចែករំលែក៖

​ភ្នំពេញ​ ៖​ នារីម្នាក់បើកម៉ូតូមួយគ្រឿង​ មកឈប់ លើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួនលិច បាត រកសពមិនឃើញ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​ និងសមត្ថកិច្ចកាលពីម៉ោង១១​យប់ ថ្ងៃពុធទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅចំណុចលេីស្ពានជ្រោយចង្វាថ្មី​ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា តាមអត្តសញ្ញាណប័ណ្ណនៅក្នុងកាបូបនារីរងគ្រោះមានឈ្មោះ​ វេន ឡៃ​ អាយុ២៣ឆ្នាំ​ ស្នាក់នៅភូមិដូង​ ឃុំដូង​ ស្រុកប្រាសាទបល្ល័ង្គ​ ខេត្តកំពង់ធំ​ រួមជាមួយនិងម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគី​ វីវ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1J.0508 ។

ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញនារីម្នាក់បើកម៉ូូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា​ តែម្នាក់ឯង​ ធ្វេីដំណេីរចេញពីរង្វង់មូលព្រហ្មមុខបួន​ (ជ្រោយចង្វារ​)​ មករង្វង់មូលគួចកាណុង​ (ដូនពេញ)​ ទិសដៅពីកើតមកលិច​ ខណះមកដល់ពាក់កណ្ដាលស្ពាន​​ ក៏ឈប់ម៉ូតូលោតទឹកសម្លាប់ខ្លួនតែម្ដង​ ដោយបន្សល់ទុកម៉ូតូនៅលេីស្ពាន​ បង្កការភ្ញាក់ផ្អេីលដល់អ្នកធ្វេីដំណេីរ​ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុភ្លាមៗ​ តែទោះជាយ៉ាងណា​ ជនរងគ្រោះបានលោតទឹក ពីលេីស្ពាន​ បាត់ខ្លួនទៅហេីយ​​ ។

​បន្ទាប់ពីកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូជនរងគ្រោះទៅរក្សាទុក​ រង់ចាំសាច់ញាតិយកឯសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញតែប៉ុណ្ណោះ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print