ផ្គររន្ទះនៅតែកើតមាន បាញ់ចំស្រ្ដីម្នាក់ ស្លាប់បាត់បង់ជីវិតក្នុងចំការស្វាយចន្ទី

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារបាតុភូតធម្មជាតិ!រន្ទះបាញចំ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧: ៣០នាទីដោយសាររន្ទះបាញ់ នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៏មានពីសមត្ថកិច្ចបានអោយដឹងថាភ្លៀង បានធ្លាក់យ៉ាងខ្លាំងលាយឡំផ្គរ រន្ទះ បាញ់មួយលេីក នៅចំណុចចំការស្វាយចន្ទីស្ថិតនៅតំបន់ទឹកដក់ បណ្តាលឱ្យស្រ្ដីម្នាក់ស្លាប់។ សពជនរងគ្រោះមានឈ្មោះ ប៊ុន សាមាន ភេទស្រី អាយុ ៤៥ឆ្នាំនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយកើតហេតុសមត្ថកិច្វបានចុះពិនិត្យនិង ធ្វើកំណត់ហេតុ រួចប្រគល់សាកសពអោយបងប្អូនក្រុមគ្រួសារសពបានយកសពទៅធ្វេីបុណ្យតាមប្រពៃណីយ៍៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print