ឆ្នាំ​២០២០​ ប្រាក់ចំណាយសម្រាប់ការពារជាតិ របស់អាមេរិក កើនឡើងដល់​៧៥០ពាន់លានដុល្លារ

ចែករំលែក៖

ការចំណាយសម្រាប់ការពារជាតិកើនឡើង នៅក្នុងឆ្នាំ ២០២០ បានបង្កក្តីបាម្ភយ៉ាងខ្លាំង  ដោយការចំណាយច្រើនរបស់អាមេរិកអាចបង្កឲ្យមានសង្គ្រាមកើតឡើងនៅលើពិភពលោក ហើយគោលដៅរបស់អាមេរិក នៅក្នុងការធ្វើសង្គ្រាមគឺជាមួយអ៊ីរ៉ង់ ។

កាលពីថ្ងៃទី​២៧ ខែមិថុនា ព្រឹទ្ធសភាអាមេរិក បានអនុម័តថវិការចំណាយសម្រាប់ការពារជាតិឆ្នាំ​២០២០​​ដែលមានទឹកប្រាក់សរុបដល់ទៅ​៧៥០ពាន់លានដុល្លារ ។

ច្បាប់ចំណាយសម្រាប់ការពារជាតិឆ្នាំ​២០២០ (NDAA)មានប្រវែង ៩៧៣ទំព័រ​ត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ  ៨៦ និងប្រឆាំង ៨សំឡេង តែប៉ុណ្ណោះ​។

ប៉ុន្តែនៅក្នុង សកម្មភាពខុសប្រក្រតី ព្រឹទ្ធសភា អាមេរិក នឹង បោះឆ្នោត ដាច់ដោយឡែក នៅថ្ងៃទី​២៨ខែមិថុនា  ដើម្បីផ្លាសប្តូរ​ច្បាប់​រារាំង​ប្រធានាធិបតីដូណាលត្រាំ​វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។ ជាមួយនឹងការកែប្រែច្បាប់ខាងលើ​លោកត្រាំមិនអាចវាយប្រហារទៅលើអ៊ីរ៉ង់បានឡើយបើគ្មានការយលព្រមពីរដ្ឋភានោះ។

ជាមួយនឹងច្បាប់​ NDAA បានស្នើដល់ក្រសួងការពារជាតិ ត្រូវតែផ្តល់របាយការណ៍លម្អិតស្តីពីការ​ទប់ស្កាត់​ ផ្តល់បច្ចេកវិទ្យា​ ឲ្យចិន​និងរុស្ស៊ី​ ក៏ដូចជា របាយការណ៍ស្តីពីសកម្មភាព នៅប៉ូលខាងជើងផែនដី​។

នៅក្នុងច្បាប់ថ្មីនោះ បានអនុញ្ញាតឲ្យកម្លាំងទាហានអាមេរិក ទិញអាវុធបន្ថែម​ ក្នុងនោះមានយន្តហោះចម្បាំង F-35 ផលិតដោយក្រុមហ៊ុន  Lockheed Martin ។ ក៏ដូចជា​ទំនើបកម្ម អាវុធបរមាណូ របស់អាមេរិក​។

ខាងក្រោមនេះជាប្រទេស មហាអំណាចទាំង​២០ដែលចំណាយច្រើនទៅលើយោធានៅក្នុងឆ្នាំ​២០១៩៖

១. សហរដ្ឋអាមេរិក​៖ នៅឆ្នាំ​២០១៩នេះ ប្រាក់ចំណាយសម្រាប់ការពារជាតិអាមេរិក កើនឡើងដល់ ៧១៦ពាន់លានដុល្លារ   ហើយឆ្នាំ​២០២០ កើនដល់ ៧៥០ដុល្លារ គឺជាចំនួនយ៉ាងច្រើន បំផុត​។ កាលពីឆ្នាំ​២០១៦ អាមេរិកចំណាយថវិកា​ជាង​ជាង​៦០០​ពាន់​លាន​ដុល្លា​អាមេរិក​ តែប៉ុណ្ណោះ​។ កម្លាំង​សកម្ម ១ ៤០០ ០០០​នាក់ រថក្រោះ ៨៨៤៨​គ្រឿង យន្តហោះ​សរុប ១៣៨៩២​គ្រឿង នាវាមុជទឹក ៧២​គ្រឿង​។​

 ២. រុស្ស៊ី​៖  កាត់បន្ថយការចំណាយសម្រាប់ការពារជាតិ តែពង្រឹង វិស័យសំខាន់ៗ ។​ កាលពីឆ្នាំ ២០១៨ រុស្ស៊ីចំណាយថវិកា ការពារជាតិតែជាង​៦១ពាន់លានដុល្លារតែប៉ុណ្ណោះ ។ នៅឆ្នាំ​២០១៦រុស្ស៊ីចំណាយថវិកា​ដល់ទៅ ៨៤,៥​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៧៦៦ ០៥៥​នាក់ រថក្រោះ ១៥៣៩៨​គ្រឿង យន្តហោះ​សរុប ៣៤២៩​គ្រឿង នាវាមុជទឹក ៥៥​គ្រឿង​។​​ រុស្ស៊ីគឺជាប្រទេសតែមួយគត់ដែលបានកាត់បន្ថយការចំណាយទៅលើយោធា ប៉ុន្តែយោធារុស្ស៊ីនៅតែរឹងមាំដដែល​។

៣.​ចិន ៖ ប្រាក់ចំណាយសម្រាប់ការពារជាតិរបស់ចិន កើនឡើង ​៧,៥ភាគរយ នៅក្នុងឆ្នាំ​២០១៩នេះ ដោយចិនចំណាយប្រាក់ដល់ទៅ​១៧៧,៤៩ពាន់លានដុល្លារ ។​ កម្លាំង​សកម្ម 4,045,000 នាក់ រថក្រោះ ៩១៥០​គ្រឿង យន្តហោះ​សរុប ២៨៦០​គ្រឿង នាវាមុជទឹក ៦៧​គ្រឿង​។​

 

៤. ជប៉ុន ៖ កើនឡើង ៤៧ពាន់លានដុល្លារ ចំណែកថវិកា​ឆ្នាំ​២០១៦មានតែ៤១,៦​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម 316,890 នាក់ រថក្រោះ ៦៧៨​គ្រឿង យន្តហោះ​សរុប ១៦១៣​គ្រឿង នាវាមុជទឹក ១៦​គ្រឿង​។​

 ៥. ឥណ្ឌា​៖ ថវិកាជិត ៦០​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំងទាហាន​សកម្ម ១ ៣២៥ ០០០​នាក់​ សរុបទាហាន​5,121,950 រថក្រោះ ៦៤៦៤​គ្រឿង យន្តហោះ​សរុប ១៩០៥​គ្រឿង នាវាមុជទឹក ១៥​គ្រឿង​។​

 ៦. បារាំង​៖ ថវិកា​៦២,៣​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ២០២ ៧៦១​នាក់ រថក្រោះ ៤២៣​គ្រឿង យន្តហោះ​សរុប ១២៦៤​គ្រឿង នាវាមុជទឹក ១០​គ្រឿង​។​

 ៧. កូរ៉េខាងត្បូង​៖ ថវិកា​៦២,៣​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៦២៤ ៤៦៥​នាក់ រថក្រោះ ២៣៨១​គ្រឿង យន្តហោះ​សរុប ១៤១២​គ្រឿង នាវាមុជទឹក ១៣​គ្រឿង​។​

 ៨. អ៊ីតាលី​៖ ថវិកា​៣៤​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៣២០ ០០០​នាក់ រថក្រោះ ៥៨៦​គ្រឿង យន្តហោះ​សរុប ៧៦០​គ្រឿង នាវាមុជទឹក ៦​គ្រឿង​។​

 ៩. ចក្រភព​អង់គ្លេស​៖ ថវិកា​៦០,៥​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១៤៦ ៩៨០​នាក់ រថក្រោះ ៤០៧​គ្រឿង យន្តហោះ​សរុប ៩៣៦​គ្រឿង នាវាមុជទឹក ១០​គ្រឿង​។​

 ១០.​តួ​ក​គី​៖ ថវិកា​១៨,២​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៤១០ ៥០០​នាក់ រថក្រោះ ៣៧៧៨​គ្រឿង យន្តហោះ​សរុប ១០២០​គ្រឿង នាវាមុជទឹក ១៣​គ្រឿង​។​

 ១១.​ប៉ា​គី​ស្ថាន​៖ ថវិកា​៧​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៦១៧ ០០០​នាក់ រថក្រោះ ២៩២៤​គ្រឿង យន្តហោះ​សរុប ៩១៤​គ្រឿង នាវាមុជទឹក ៨​គ្រឿង​។​

 ១២.​អេ​ហ្ស៊ី​ប​៖ ថវិកា​៤,៤​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៤៦៨ ៥០០​នាក់ រថក្រោះ ៤៦២៤​គ្រឿង យន្តហោះ​សរុប ១១០៧​គ្រឿង នាវាមុជទឹក ៤​គ្រឿង​។​

 ១៣.​តៃវ៉ាន់​៖ ថវិកា​១០,៧​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ២៩០ ០០០​នាក់ រថក្រោះ ២០០៥​គ្រឿង យន្តហោះ​សរុប ៨០៤​គ្រឿង នាវាមុជទឹក ៤​គ្រឿង​។​

 ១៤.​អ៊ីស្រាអែល​៖ ថវិកា​១៧​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១៦០ ០០០​នាក់ រថក្រោះ ៤១៧០​គ្រឿង យន្តហោះ​សរុប ៦៨៤​គ្រឿង នាវាមុជទឹក ៥​គ្រឿង​។​

 ១៥. អូស្ត្រាលី​៖ ថវិកា​២៦,១​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៥៨ ០០០​នាក់ រថក្រោះ ៥៩​គ្រឿង យន្តហោះ​សរុប ៤០៨​គ្រឿង នាវាមុជទឹក ៦​គ្រឿង​។​

 ១៦. ថៃ​៖ ថវិកា​៥,៣៩​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៣០៦ ០០០​នាក់ រថក្រោះ ៧២២​គ្រឿង យន្តហោះ​សរុប ៥៧៣​គ្រឿង គ្មាន​នាវាមុជទឹក ។​

 ១៧. ប៉ូឡូញ​៖ ថវិកា​៩,៤​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១២០ ០០០​នាក់ រថក្រោះ ១០០៩​គ្រឿង យន្តហោះ​សរុប ៤៦៧​គ្រឿង នាវាមុជទឹក ៥​គ្រឿង​។​

 ១៨.​អាល្លឺម៉ង់​៖ ថវិកា​៤០,២​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១៧៩ ០៤៦​នាក់ រថក្រោះ ៤០៨​គ្រឿង យន្តហោះ​សរុប ៦៦៣​គ្រឿង នាវាមុជទឹក ៤​គ្រឿង​។​

 ១៩.​ឥណ្ឌូនេស៊ី​៖ ថវិកា​៦,៩​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៤៧៦ ០០០​នាក់ រថក្រោះ ៤៦៨​គ្រឿង យន្តហោះ​សរុប ៤០៥​គ្រឿង នាវាមុជទឹក ២​គ្រឿង​។​

 ២០.​កាណាដា​៖ ថវិកា​១៥,៧​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៩២ ០០០​នាក់ រថក្រោះ ១៨១​គ្រឿង យន្តហោះ​សរុប ៤២០​គ្រឿង នាវាមុជទឹក ៤​គ្រឿង​។

ការចំណាយថវិការសម្រាប់ការពារជាតិ កើនឡើងខ្ពស់បំផុតមិនធ្លាប់ មានក្នុងរយៈពេល​៣០ឆ្នាំកន្លងមក ។ការកើតឡើងដោយសារតែមានវិវាទនៅក្នុងតំបន់អាស៊ី ក្នុងនោះមានសមុទ្រចិនខាងត្បូង ខាងកើត និងមជ្ឈឹមបូព៌ា ។ ជាមួយគ្នានោះការកើតឡើងអាចជម្រុញឲ្យមានការប្រកួតប្រជេងអាវុធសាជាថ្មី៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print