នៅក្នុងកិច្ចប្រជុំបណ្តាប្រទេសរីកចំរើនទាំង២០ ហៅកាត់G-20 បានចាប់ផ្តើមឡើងនៅក្នុងទីក្រុងអូសាកាប្រទេសជប៉ុននថ្ងៃទី២៨ និង២៩ខែថិមុនានេះ ។ មេដឹកនាំដែលបណ្តាអ្នកសារព័ត៌មានជុំវិញពិភពលោកចាប់អារម្មណ៍បំផុតគឺ លោកត្រាំ ស៊ីជីនពីង និង ប្រធានាធិបតីពូទីន ។
មេដឹកនាំទាំងបីរូប មានកាលវិភាគពេញទាំងពីរថ្ងៃដោយត្រូវជំនួបពិភាក្សាទ្វេភាគី ជាមួយបណ្តាមេដឹកនាំជាច្រើនដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ ប្រធានបទពាណិជ្ជកម្ម និងវិវាទ នៅតំបន់ឈូងសមុទ្រ ពែក គ្រប់ដណ្តប់នៅក្នុងកិច្ចប្រជុំលើកនេះ។
បន្ទាប់ពីកិច្ចប្រជុំ G-20 និងមានជំនួបទ្វេភាគីសំខាន់ៗ ដូចជា ប្រធានាធិបតីពូទីននិងជួបពិភាក្សាជាមួយប្រធានាធិបតីដូណាលត្រាំ ស្តីពីបញ្ហាសំខាន់ ៗ ដែលអាមេរិកនិងរុស្ស៊ីកំពុងតែប្រឈមមុខ។
នៅពេលនោះដែរ ប្រធានាធិបតីចិនក៏នឹងជួបពិភាក្សា លើ បញ្ហាវិវាទពាណិជ្ជកម្ម រវាង អាមេរិក-ចិន។ជាមួយគ្នានេះ មេដឹកនាំចិនបានប្រកាសថា ការដំឡើងពន្ធ រវាងរបស់លោកត្រាំ ទៅលើទំនិញចិន គឺបំផ្លាញខ្លួនឯង និងបំផ្លាញ់និងពិភពលោកទាំងមូល។
តាមគម្រោង ប្រធានាធិបតីដូណាលត្រាំនឹងជួបពិភាក្សា ជាមួយ ប្រធានាធិបតីស៊ី ជីងពីន នៅថ្ងៃទី២៩ខែមិថុនាជាថ្ងៃបញ្ចប់កិច្ចប្រជុំ G-20 ។ កន្លងមក រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថាកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម គឺត្រូវតែមានតម្លាភាព គោរពគ្នាទៅវិញទៅមក ។
ក្រៅពីនេះនៅមានជំនួបសំខាន់ៗដែលចាប់អារម្មណ៍បំផុតបន្ទាប់ពីកិច្ចប្រជុំគឺ៖
ដូណាលត្រាំនិង ណារ៉ានដ្រា ម៉ូឌី៖
នៅក្នុងកិច្ចប្រជុំនោះដែរ លោកត្រាំ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូដេលីអាចនឹងប្រកាសពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ» ខណៈប្រទេសទាំងពីរក៏កំពុងតែមាន បញ្ហាវិវាទផ្នែកពាណិជ្ជកម្មជាមួយគ្នាដែរ។
នាកិច្ចចាប់ផ្តើមនៃជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅទីក្រុងអូសាកា (Osaka) ប្រទេសជប៉ុន កាលពីថ្ងៃសុក្រម្សិលមិញលោក ត្រាំ បាននិយាយយ៉ាងដូច្នេះ «ខ្ញុំគិតថាពួកយើងអាចនឹងមានរឿងធំៗមួយចំនួនដែលនឹងត្រូវប្រកាស នោះក្នុងរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ»។ ជំនួបនេះធ្វើឡើងមុនពេលមេដឹកនាំនៃប្រទេសទាំងពីរ ត្រូវចូលរួមកិច្ចប្រជុំរវាងប្រទេសសេដ្ឋកិច្ចកំពូលៗ G20 ជាផ្លូវការនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។
គួរជម្រាបថា កាលពីពេលសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធ ២៥ភាគរយលើដែកថែប និង ១០ភាគរយ លើអាលុយមីញ៉ូមនៅខែមីនា ឆ្នាំ២០១៨ ឥណ្ឌាបានចេញមុខថ្កោលទោសជាខ្លាំងលើទង្វើនេះ ខណៈខ្លួនគឺជាអ្នកផលិតដែកថែកដ៏ធំមួយដែរនៅលើពិភពលោក។ កន្លងទៅថ្មីៗនេះ លោក ដូណាល់ ត្រាំ ក៏បានកាត់ឈ្មោះឥណ្ឌាចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួនថែមទៀត ខណៈឥណ្ឌាបានបង្ខំចិត្តឆ្លើយតបទៅវិញ តាមរយៈការដំឡើងពន្ធប្រឆាំងទំនិញរបស់អាមេរិក ដែលមានទំហំជាទឹកប្រាក់ជាង ២០០លានដុល្លារ។
លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ៖
ជាមួយគ្នានោះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានឯកភាពគ្នាបង្កើន និងពង្រឹងទំនាក់ទំនងរវាងប្រទេសទំាងពីរ ខណៈកំពុងព្រួយបារម្ភ ដូចគ្នា ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ។
ក្រុមមន្ត្រីជប៉ុន បានឱ្យដឹងទៀតថា លោក ស៊ី និងលោក អាបេ បានជួបពិភាក្សាគ្នានាឱកាសដែល មេដឹកនាំទាំងពីរ ត្រូវចូលរួមកិច្ចប្រជុំ G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុនពីថ្ងៃទី២៨ ដល់ថ្ងៃទី ២៩ ខែមិថុនា។ លើសពីនេះទៅទៀត នៅក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីចិន និងលោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានឯកភាពគ្នាផងដែរក្នុងការធ្វើការងារជាមួយគ្នា ដើម្បីលើក កម្ពស់ពាណិជ្ជក ម្មសេរី និងដោយស្មើភាព។
គួរជម្រាបថា ចិន និងជប៉ុន មានបញ្ហានឹងគ្នាជាច្រើន រាប់ចាប់តាំងពីជម្លោះប្រវត្តិសាស្ត្រ និងទឹកដី ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អក់កករ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ហាក់ដូចជាមានទំនាក់ទំនងនឹងគ្នាល្អគ្រាន់បើ ដោយសារតែសង្រ្គាម ពាណិជ្ជកម្មបង្កឡើងដោយលោក ដូណាល់ ត្រាំ និងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។
ស៊ីជីងពីន និងម៉ូនជេអ៊ីន៖
ក្នុងឱកាសជួបមុខគ្នា មុនការបើកកិច្ចប្រជុំកំពូល G20 នៅឯទីក្រុងអូសាកាប្រទេសជប៉ុន ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ថា ឆន្ទៈរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការសំដៅឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងការផ្សះផ្សាគ្នាជាមួយកូរ៉េខាងត្បូង គឺឥតមានការផ្លាស់ប្តូរឡើយ។
ការបញ្ជាក់បែបនេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីចិន ទើបតែបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅឯទីក្រុង ព្យុងយ៉ាង កាលពីសប្តាហ៍មុន។ បើតាមលោក ស៊ី លោក គីម មានក្តីសង្ឃឹមថា កូរ៉េខាងជើងនឹងទទួលបានការបន្ធូរបន្ថយខ្លះៗ នូវ ទណ្ឌកម្មអន្តរជាតិ ដែលត្រូវបានដាក់មកលើប្រទេសលោក ហើយលោក គីម ចង់ដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចា។
ក្រៅពីនោះ លោក ស៊ី និង លោក មូន បានបង្ហាញពីក្តីរំពឹងក្នុងការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងចិននិងកូរ៉េខាងត្បូងផង ដែរ។ កំឡុងជំនួបដែលមានរយៈពេលប្រមាណជា៤០នាទីនេះ ប្រធានបទសំខាន់ៗជាច្រើនទៀត រួមមានបញ្ហាដាក់ពង្រាយប្រព័ន្ធ ខែលការពារមីស៊ីលដ៏ទំនើបរបស់អាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង ត្រូវបានលើកឡើង។ លោក ស៊ី បានស្នើឲ្យលោក មូន ដោះស្រាយ បញ្ហានេះ ខណៈលោក មូន បានឆ្លើយតបថា វាមានជាប់ពាក់ព័ន្ធគ្នាទៅនឹងការរំសាយ អាវុធនុយក្លេអ៊ែរ របស់ កូរ៉េខាងជើង ពោលគឺ ប្រព័ន្ធនេះមានតួនាទីការពារកូរ៉េខាងត្បូងពីមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរជម្រាបថា ការជួបមុខគ្នាខាងលើគឺជាជំនួបលើកទី០៥ហើយរវាងមេដឹកនាំទាំងពីរ និងជាលើកដំបូង ក្នុងអំឡុង០៧ខែកន្លង មក នេះ ដោយលើកចុងក្រោយ ដែល លោក ស៊ី ជិនពីង និង លោក មូន ចេអ៊ីន បានជួបជជែកគ្នានាពេលកន្លងទៅ គឺនាឱកាស ចូលរួម វេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅប្រទេសប៉ាពួញូហ្គីណេ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨៕