អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អញ្ជើញសម្តេចតេជោ ហ៊ុន សែន​ ចូលរួមថ្លែង​សុន្ទរកថាគន្លឹះ ក្នុងពិធី​បើកកិច្ចប្រជុំ ប្រចាំឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ សប្តាហ៍ក្រោយ

ចែករំលែក៖

ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើង​ វិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្ម ពិភពលោក ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត របស់រាជរដ្ឋាភិបាល។

នេះបេីយោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​ តប​តាមការអញ្ជើញរបស់លោក រ៉ូបឺតូ អាហ្សេ​វេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

សេចក្តី​ប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស​ បញ្ជាក់ទៀតថា​ ក្រៅពីកិច្ចប្រជុំខាងលើ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារដ៏សំខាន់ និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print