ចិនទៀតហើយអ៊ុកលុកគ្របខេត្តក្រុង! ឃាត់ខ្លួនជនជាតិចិន៦នាក់ករណីចែកចាយរូបភាពនិងសម្ភារអាសអាភាស តាម ប្រព័ន្ធ អ៊ិន ធើ ណិត

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានសហការគ្នាបានធ្វើការឃាត់ខ្លួនជនជាតិចិន៦នាក់ករណីចែកចាយរូបភាពនិងសម្ភារ អាសអាភាស តាមប្រព័ន្ធអ៊ិនធើណិតនៅកណ្តាលក្រុងសៀមរាប ក្រោម ការដឹកនាំសម្របសម្រួលនីតិវិធីដោយលោកជួនសុបញ្ញាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ហេតុការណ៍ បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩នៅចំនុចផ្ទះវីឡា ជួលមួយកន្លែងក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការ រងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថាកម្លាំង ការិយាល័យ ស៊ើបអង្កេត និង អនុវត្ត នីតិវិធី សហការជាមួយ កម្លាំង ផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំដឹកនាំ សម្របសម្រួល នីតិវិធី ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តសៀមរាបបានចុះបង្ក្រាបករណីចែកចាយ រូបភាព និង សម្ភារៈ អាសអាភាស តាមប្រព័ន្ធ អ៊ិនធើណិត នៅចំណុចផ្ទះវីឡាជួលភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ភេទប្រុសរួមនឹងវត្ថុតាងកុំព្យូទ័រយួរដៃ០៥ គ្រឿង – ទូរស័ព្ទ ដៃ ៣០ គ្រឿង រួម នឹង សម្ភារៈ វត្ថុ តាង មួយ ចំនួនទៀត ។

លោកបន្តថាជនសង្ស័យទាំង ០៦នាក់ មានឈ្មោះ ដូច ខាង ក្រោម ១-WU SONG ភេទប្រុស កើត ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ១៩៩០ ជនជាតិ ចិន កាន់ លិខិតឆ្លងដែន លេខEF៧៤៣២៦២៣ មុខរបរ បុគ្គលិក ចែកចាយ រូបភាព អាសអាភាស ។ ២-LI CHAO ភេទ ប្រុស កើត ថ្ងៃទី ០៩-០២-១៩៩៥ ជនជាតិ ចិន កាន់ លិខិតឆ្លងដែន លេខEF០៧៣៦១៥៧ មុខរបរ បុគ្គលិក ចែកចាយ រូបភាព អាសអាភាស ។ ៣-LI HANG ភេទ ប្រុស កើត ថ្ងៃទី ០២-០៣-១៩៩៣ ជនជាតិ ចិន កាន់ លិខិតឆ្លងដែន លេខEF២៧៥៧៣៩៦ មុខរបរ បុគ្គលិក ចែកចាយ រូបភាព អាសអាភាស ។ ៤-LI SHAOJIE ភេទ ប្រុស កើត ថ្ងៃទី ១០-១១-១៩៩៣ ជនជាតិ ចិន កាន់ លិខិតឆ្លងដែន លេខEF០៧៣៦១៦២ មុខរបរ បុគ្គលិក ចែកចាយ រូបភាព អាសអាភាស ។  ៥-GONG LEI ភេទប្រុស កើត ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ១៩៨៦ ជនជាតិ ចិន កាន់ លិខិតឆ្លងដែន លេខ EF៦៨៩២៧១២ មុខរបរ បុគ្គលិក ចែកចាយ រូបភាព អាសអាភាស ។  ៦-LI LONGJIE ភេទ ប្រុស កើត ថ្ងៃទី ២៩-០៨-១៩៩៤ ជនជាតិ ចិន ( មិនមាន លិខិតឆ្លងដែន ជាប់ ខ្លួន ) មុខរបរ បុគ្គលិក ចែកចាយ រូបភាព អាសអាភាស ។

   បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់កំពុងសាកសួរនៅការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធីដើម្បីរៀបចំសំណុំរឿងទៅតុលាការចាត់ការ តាមផ្លូវច្បាប់ ៕ប៊ុនរិទ្ធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print