សមត្ថកិច្ចចម្រុះឃាត់ខ្លួនពលរដ្ឋ៣នាក់ ដឹកសត្វជ្រូកតាមម៉ូតូឆ្លងដែនពីប្រទេសវៀតណាម ខុសច្បាប់ 

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ពលរដ្ឋ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ ព្រមទាំងដកហូតម៉ូតូ៣គ្រឿងរួមនិងសត្វជ្រូក៥ក្បាលបញ្ជូនមកមន្ទីជំនាញចាត់ការតាមច្បាប់ កាលពីវេលាង៧និង០៥នាទី យប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ចស្រុករំដួលបានអោយដឹងថា ការឃាត់ខ្លួនអ្នកទាំង៣នាក់ ធ្វើឡើងដោយសមត្ថកិច្ចចម្រុះរួមមាន៖កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលការពារព្រំដែនថ្នាធ្នង់, កម្លាំង យោធាការពារព្រំដែន និង មន្ត្រីបសុសត្វ ស្រុករំដួល ខណៈពួកគេដឹកសត្វជ្រូក ឆ្លងដែនខុសច្បាស់ពីប្រទេស វៀតណាម ។ ក្នុងនោះកម្លាំងចាប់យកវត្ថុតាង ម៉ូតូ៣គ្រឿង និងសត្វ ជ្រូក ៥ ក្បាល ផងដែរ ។

មន្ត្រីពេទ្យសត្វស្រុករំដួលបានឱ្យ ទៀត ថា ក្រោយ ពីរ សមត្ថកិច្ច សាកសួរ ជន ទាំង ៣ នាក់ ឆ្លើយ ថា ជ្រូក ទាំង ៥ ក្បាល នេះ ជា របស់ ឈ្មោះ ឃួ ន សាត ពួក គេ គ្រាន់តែ ជា អ្នកស៊ីឈ្នួល ដឹកតែប៉ុណ្ណោះ ។

អ្នកទាំងបីនាក់ បាននាំខ្លួនយកទៅសាកសួរពីមន្ត្រីជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និង វត្ថុ តាងមកមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត ដើម្បីពិនិត្យនិងចាត់ការតាមច្បាប់ ៕ ដោយ ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print