ទិដ្ឋភាពភរិយាមេដឹកនាំ អមដំណើរស្វាមីទៅចូលរួមកិច្ចប្រជុំនៅជប៉ុន

ចែករំលែក៖

ភរិយាមេដឹកនាំជុំវិញពិភពលោក ត្រូវបានគេចាត់ទុកថា​ជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសនោះ ហើយរាល់ការធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសគឺតែងតែអមដំណើរស្វាមី ជានិច្ច។
រាល់ពេលកិច្ចប្រជុំ របស់ស្វាមីដែលជាថ្នាក់ដឹកនាំពិភពលោក ភរិយាមេដឹកនាំ ទាំងនោះ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិង មានសកម្មភាព ជាច្រើនផ្សេងទៀត មានលក្ខណៈមនុស្សធម៌ និងកម្សាន្ត។
នៅកិច្ចប្រជុំ​​ G-20ក្នុងប្រទេសជប៉ុន តើស្ត្រីមានឥទ្ធិពលទាំង​២០រូប ជាភរិយា មេដឹកនាំ ​ចូលរួមកិច្ចប្រជុំ G-20 ​ធ្វើអ្វីពេលស្វាមីកំពុងប្រជុំ?
​ប្រព័ន្ធផ្សព្វផ្សាយ នៅជុំវិញពិភពលោក បានផ្តោតសំខាន់ទៅលើ​​មេដឹកនាំ ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង​២០​និងសកម្មភាព នយោបាយ សេដ្ឋកិច្ច សន្តិសុខ ក៏ដូចជាប្រធានបទនៃកិច្ចពិភាក្សារួម របស់ប្រទេសទាំង​២០ និងកិច្ចប្រជុំ ត្រីភាគី ទ្វេភាគី ។
មេដឹកនាំទាំង២០ដែលទៅកាន់ប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំ​G-20 គឺបានធ្វើដំណើររួមជាមួយភរិយា ដែលជាស្ត្រីទីមួយ នៅក្នុងប្រទេសទាំងនោះ ។​ តើស្ត្រីទាំង​អស់ធ្វើអ្វីពេលស្វាមីកំពុងតែប្រជុំ​?
តួនាទីទាំងនោះ ស្ថិតនៅលើស្ត្រីទីមួយរបស់ជប៉ុន គឺភរិយារបស់នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូអាបេ ។ លោកស្រី​ Akie Abe បាននាំភរិយា មេដឹកនាំទាំង​១៨រូបផ្សេងទៀតនិង ស្វាមីនាយករដ្ឋមន្ត្រីអង់គ្លេស ទៅទស្សនកិច្ច ទីតាំងសំខាន់ៗនៅទីក្រុង​ អូសាកា និងក្យូតូ ។ កាលពីថ្ងៃទី​២៨ខែមិថុនា ស្ត្រីដែលមានឥទ្ធិពលទាំង​២០រូបបាន ទៅទស្សនកិច្ច ព្រះវិហា​​Tofuku-Ji ក្នុងទីក្រុងតូក្យូ ដោយបានថត់រូបជុំគ្នាទុកជាអនុស្សាវរីយ៍។
ការបង្ហាញខ្លួនរួមគ្នា របស់ភរិយាមេដឹកនាំទាំង​២០រូប ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីក្រុមអ្នកសារព័ត៌មាន ដោយនេះជាសារសន្តិភាពដ៏សំខាន់មួយ បើទោះបីស្វាមី មិនទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សា​ក៏ដោយ។
ខាងក្រោមនេះជារូបភាពភរិយា​និងស្វាមី​មេដឹកនាំទាំង​២០រូប នៅ ជប៉ុន​៖

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print