សង្ស័យជាអំពើឃាតកម្ម រំលោភរួចដុតសម្លាប់ចោលក្បែរវិមាន ឈ្នះ ឈ្នះ ឬជាអំពើឃាតកម្មសម្លាប់អ្នកណាម្នាក់បង្វែងដានសមត្ថកិច្ច ខណៈមានទ្រនាប់បន្សល់ទុក

ចែករំលែក៖

ភ្នំពេញ ៖ ករណីដុតមនុស្សសម្លាប់នេះ គេអាចសន្និដ្ឋានថា ជនសង្ស័យជាឃាតក មានចេតនាទុច្ចរិតគ្រោងទុកជាមុន ខណៈសាកសពម្នាក់ត្រូវឃាតករមិនស្គាល់មុខដុតសម្លាប់ចោលឆេះខ្លោចឡើងរួញខ្មៅ សង្ស័យជាស្រ្តី បន្ទាប់ពីឃើញអាវត្រនាប់នៅក្បែរសព ឬជាអំពើឃាតកម្មសម្លាប់អ្នកណាម្នាក់ប្រើវិធីបង្វែងដានសមត្ថកិច្ច អោយពិបាកស្រាវជ្រាវ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម៉ោង៩យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចដីឡូមួយកន្លែង ខាងជើងវិមានឈ្នះៗប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជំហានដំបូងទំនងជាស្រ្តី ត្រូវបានជនសង្ស័យរំលោភ វ៉ៃសម្លាប់ហើយដុតចោលតែម្តង ពីព្រោះមានបន្សល់ទុកនៅអាវទ្រនាប់នៅក្បែរសាកសព ចំងាយមួយម៉ែត្រ និងដែកទីបប្រវែងប្រហែល៦តឹកចំនួន៤កំណាត់។

តាមសម្តីកម្មករបូមខ្សាច់ម្នាក់ដែលធ្វើការនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅពេលកើតហេតុឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កម្មករទាំងនោះក៏បាននាំគ្នាទៅមើលក្រែងលោឆេះព្រៃ ក៏ប្រទះឃើញថាជាសាកសពហើយនាំគ្នារត់ចេញ ពីកន្លែងកើតហេតុ រួចរាយការណ៏ប្រាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បាន យកទឹកទៅជះឲ្យរលត់តែ សពឆេះខ្លោចរួញស្លាប់ទៅហើយ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញខាងកោសលវិច្ឆ័យមកពិនិត្យដោយសារកន្លែងកើតហេតុ មានភ្លៀងរលឹមផងសមត្ថកិច្ចបានអោយរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរងចាំពេលព្រឹកពិនិត្យ ម្តងទៀត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print