ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដ៏មានប្រជាប្រិយភាពបំផុត ជាទម្លាប់គិតពីសុខទុក្ខ ការរស់នៅរបស់ជនរួមជាតិជានិច្ច។ មុននេះបន្តិច នៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ សម្តេចមានប្រសាសន៍ថា៖ សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស?
សម្តេចតេជោ ហ៊ុន សែន បន្តថា៖ នៅក្នុងសប្តាហ៍ក្រោយនេះ ខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេសមួយពាក់ព័ន្ឋនឹងយុទ្ឋសាស្រ្តលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កម្ពុជាត្រូវតែបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរបាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត។
សម្តេចមានប្រសាសន៍លើកឡើងថា៖ ខ្ញុំពេញចិត្តបម្រេីប្រទេសជាតិ ដោយមិនគិតពីការនឿយហត់សូម្បីបន្តិចឡេីយ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូនក៏កាន់តែធូរធារល្អប្រសើរឡើង។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន បានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕
ដោយ៖ សុខ ខេមរា