ខំគេចខ្លួនបាត់៧ឆ្នាំ មកវិញត្រូវនគរបាលឃាត់ខ្លួនតាមដីកា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាចោរលួចម៉ូតូកាលពី៧ឆ្នាំមុន ហើយព្យាយាមគេចខ្លួនបាត់រហូត លុះពេលត្រលប់មកផ្ទះវិញ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ស្រាវជ្រាវអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនបាន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចកាលពីថ្ងៃទី ២១ ខែកុម្ភ:ឆ្នាំ២០១២នៅចំណុច ផ្ទះគ្មានលេខភូមិផ្សារតូច សង្កា ត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

នគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ វិសាត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្លូវជាតិលេខ៥ក្រុម១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ ។

ប្រភពបន្តថា កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតាមដីការលេខ៨៧៣(ភ)ព្រ.ទ របស់ចៅក្រមសើបសួរ ជួន សុរាសី ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៦ ពីបទ លួច ម៉ូតូប្រព្រឹត្តនៅថ្ងៃទី ២១ ខែកុម្ភ:ឆ្នាំ២០១២ ចំណុច ផ្ទះលេខ៩០ផ្លូវជាតិលេខ៥ក្រុមទី១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print