ភ្នំពេញ ៖ ជាមោទនភាព មានគុណតម្លៃធំធេងថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក៏ដូច ជាពិភពលោកបានភ្ញាក់ផ្អើល និងស្ងើចសរ សើរជាថ្មីម្តងទៀត បន្ទាប់ពីកីឡាការិនីជម្រើសជាតិកម្ពុជា កើតនៅអាមេរិក ខាន់ ចេសា ទទួលបានជ័យលាភីលេខ១ «ខ្សែក្រវាត់ពណ៌ស្វាយពិភពលោក ពីសហ ព័ន្ធកីឡាជឺជិតស៊ូអន្ដរជាតិ-ប្រេស៊ីល (IBJJF)»។
ព័ត៌មានបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កីឡាការិនីរូបនេះដូច្នេះថា «ខ្ញុំរីករាយណាស់ ដែលនិយាយថា ខ្ញុំជាប់លេខ១ ខ្សែក្រវាត់ពណ៌ ស្វាយពី IBJJF។ ខ្ញុំបានទទួលខ្សែក្រវាត់ពណ៌ស្វាយរយៈពេល៦ខែហើយ នេះគឺជាការចាប់ផ្ដើមដំបូងប៉ុណ្ណោះ។ នេះគឺជាគោលដៅរបស់ខ្ញុំ ចាប់តាំងពីខ្ញុំទទួលបានខ្សែក្រវាត់ពណ៌ ស្វាយ»។
តាមការកត់សម្គាល់ឃើញថា កន្លងមកខាន់ ចេសា ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរចាត់ទុកជាវីរកីឡាការិនីម្នាក់ក្នុងចំណោមកីឡាការិនីឯទៀត បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។ លើសពីនេះ ចេសា ក៏ធ្លាប់ដណ្ដើមបានមេ ដាយលើឆាកអន្ដរជាតិ និងកម្រិតពិភពលោកស្ទើររាប់ភ្លេចផងដែរ៕ ដោយ៖ជាយក្រុង