ក្មេងស្ទាវ២ក្រុម ចេញក្លឹបដេញកាប់គ្នា ផ្អើលសមត្ថកិច្ចទាំងយប់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្ទាវ២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិៈម៉ូតូលឿនទៅបុករថយន្តពីក្រោយ ដោយសារខ្លាចក្មេងស្ទាវមួយក្រុមទៀតកាប់ត្រូវ បង្កការភ្ញាក់ផ្អើលនៅម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ  ទី៣  ខែកក្កដា  ឆ្នាំ២០១៩ នៅផ្លូវលេខ១០៩ កែងនិងផ្លូវកម្ពុជាក្រោម  ស្ថិតក្នុងសង្កាត់មនោរម្យ  ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

សមត្ថកិច្ចជនរងគ្រោះទីមួយមានឈ្មោះ គា ទី អាយុ១៨ឆ្នាំ  ជនជាតិខ្មែរ  មុខរបរដេកៅអីសាឡុង នៅជិតផ្សារអូរឫស្សី  រស់​នៅសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៏សែនជ័យ ចំណែកជនរងគ្រោះទី២ដែលរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ  អ្នកទាំងពីរជិៈម៉ូតូហុងដាងឌ្រីម  ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1GV.676​2 ។

តាមសម្តីក្មេងស្ទាវរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបគេនិងមិត្តភ័ក្តចំនួន៨នាក់បាននាំគ្នាចូលរាំលេង​ក្នុងក្លឹប ហ្គោល នៅម្តុំផ្សារដីហ៊ុយពេលដែលកំពុងរាំលេងរូបគេក្រឡេកភ្នែកមើលទៅក្មេងស្ទាវមួយក្រុមទៀត​ដែលមានគ្នា៧ទៅ៨នាក់រាំក្បែរនោះ ហើយរូបគេមិនចាំអារម្មណ៍ថាពួកគេគុំវ៉ៃសោះ  ។ខណៈចេញមកវិញក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ចេញពីបានបន្តិច ស្រាប់តែក្រុមក្មេងស្ទាវនោះបានជិៈម៉ូតូ៥ទៅ៦គ្រឿងបាន​ដេញ​​កាប់រូបគេទាំង២នាក់បើករត់ទាំងភ័យស្លន់ស្លោរ រហូតដល់កន្លែងកើតហេតុក៏បុករថយន្តព្រូសមិនចាំស្លាកលេខ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ភ្លាមៗរថយន្តដែលជនរងគ្រោះបុកក៏បានបើកចេញទៅបាត់ ព្រមទាំងក្មេងស្ទាវដែលដេញកាប់ក៏បោះដាវចោលចំនួន២ដើមនៅកន្លែងកើតហេតុ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យជនរងគ្រោះរងរបួសធ្ងន់ទៅព្យាបាលមន្ទីពេទ្យផង ដោយ​ឡែក​ជនរងគ្រោះម្នាក់ទៀតដែលរងរបួសស្រាលឲ្យទៅប៉ុស្តិ៏នគរបាលរដ្ឋបាលមនោរម្យដើម្បីសួរនាំធ្វើ កំណត់ មុខសញ្ញាជនសង្ស័យ តាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print