ខេត្តត្បូងឃ្មុំ ៖ កម្មករផ្នែកដាក់លូម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនប៉ុន្មានម៉ោងក្រោយពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើក្មេងក្រមុំម្នាក់ក្នុងភូមិដែលមិនទាន់គ្រប់អាយុផងនោះ ។
តាមព័ត៌មានឲ្យដឹងថា កម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះធ្វើឃាត់ខ្លួនភ្លាមៗ ក្រោយពីជនសង្ស័យឈ្មោះយ៉ង រតនា ភេទប្រុស អាយុ៣០ឆ្នាំជាតិខ្មែរជាកម្មករធ្វើលូដាក់តាមដងផ្លូវជាតិលេខ៧ ស្នាក់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពចាប់បង្ខំរំលោភទៅលើជនរងគ្រោះ ឈ្មោះច.ថ.ស.ហ ភេទស្រី អាយុ១៤ឆ្នាំជាតិខ្មែររស់នៅភូមិ ឃុំខាង លើ ។
មន្ត្រីនគរបាលរដ្ឋបាលជប់ឲ្យដឹងថា ការឃាត់ខ្លួនជននេះធ្វើឡើងតាមលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ ដែលជននេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ថ្ងៃទី២ ខែកក្ក ដា ឆ្នាំ២០១៩ នៅចំណុចភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមក អធិ ការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ