ប្រទេសស្វីស ៖ នៅរសៀលថ្ងៃទី២ កក្កដា ២០១៩ម្សិលមិញនេះ បន្ទាប់ពីបានអញ្ជេីញដល់អាកាសយានដ្ឋាន អន្តរជាតិហ្សឺណែវ ប្រទេសស្វីស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលស្វាគមន៍ពីសំណាក់បងប្អូនសហគមន៏ខ្មែរដែលរស់នៅក្នុងសហគមន៍អឺរ៉ុបជាច្រើនបានមកទទួលស្វាគមន៍សម្តេចតេជោយ៉ាងរ៉ាក់ទាក់ និងកក់ក្តៅជាទីបំផុត ក្នុងខណៈពេលអញ្ជើញដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលបងប្អូនខ្មែរខ្លះមកពីប្រទេសអាល្លឺម៉ង់ ,ប្រទេសបារាំង ,ប្រទេសប៊ែលហ្សិក និងប្រទេសស្វីសនេះ ។
អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ នៅសហគមន៍អឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនេះគឺបានបង្ហាញពីការគោរព ស្រឡាញ់ គាំទ្រ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិយើងអោយមានសុខសន្តិភាព និងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ៕