ពស់ពិសខៀវចឹក​បុរសចំណាស់ម្នាក់ស្លាប់នៅពេលបញ្ចូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖ បុរសចំណាស់ម្នាក់ត្រូវសត្វពស់ចឹកស្លាប់កាលពីវេលាម៉ោង ៩និង១០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ខណៈគាត់បានកកាយសំបកកំប៉ុងក្នុងផ្ទះរបស់គាត់ ដោយឃើញសភាពរញ៉េរញ៉ៃ ស្តុកសំបកកង់នឹងសំបកកង់ម៉ូតូជាច្រើននៅកន្លែងជួសជុលម៉ូតូ តែអកុសលពេលគាត់លូកដៃស្រវ៉ាសំបកកំប៉ុងចៃដន្យអីមានសត្វពស់មួយក្បាលដែលមានពណ៌បៃតង កន្ទុយក្រហម អាចច្រឡំនឹងស្លឹកឈើវាមានពឹសសាហាវខ្លាំងណាស់ បើតាមអ្នកដែលធ្លាប់ស្គាល់ពស់នោះគេហៅថាពស់ហនុមានដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ លោក អ៊ុ ឡេង ស្រ៊ីវ អាយុ៧០ឆ្នាំរស់នៅ ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមលោក តួ ត្រូវជាប្អូនថ្លៃសព បានឲ្យដឹងថាជារៀងរាល់ថ្ងៃគាត់មិនដែលរពឹសដៃនោះទេ ចម្លែកថ្ងៃកើតហេតុនេះគាត់បានកកាយសំរាមនៅក្នុងផ្ទះរបស់គាត់ ក្រោយពីត្រូវបានពស់ចឹករយៈពេល ជិតមួយម៉ោងទើបក្រុមគ្រួសារយកជនរងគ្រោះទៅស្តោះគ្រូខ្មែរ ពេលចឹកភ្លាមៗជនរងគ្រោះថាមិនអីនោះទេទើបពន្យាពេលរហូតជិតមួយម៉ោង ក្រោយ ស្តោះពឹសរួចរាល់ក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៏+សន្ទុក ជាមួយនេះដែរគ្រូពេទ្យឃើញស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ ជាអកុសលគ្រូពេទ្យខេត្តកំពង់ធំបានបញ្ជូនទៅពេទ្យក្រុងភ្នំពេញពេលនោះជនរងគ្រោះត្រូវជាតិពឹសជ្រាបពេញខ្លួន ក្រោយមកបានស្លាប់នៅម៉ោង៣ទៀបភ្លឺថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។
រួចក៏បញ្ចូនសាកសពមកផ្ទះវិញ យកទៅតម្កល់នៅគេហដ្ធានសព ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ ដើម្បីចាត់ចែងធ្វើបុណ្យ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print