រថយន្តដឹកខ្សាច់១គ្រឿងបើកបុកថ្មទ្រូងពុះចែកផ្លូវបាក់អស់ជិត១០០កង់ទាំងកណ្តាលថ្ងៃត្រង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកខ្សាច១គ្រឿងបើកបរឆ្លងកាត់រាជធានីភ្នំពេញក្នុងទិសដៅពីត្បូងទៅជើងផ្លូវ ជាតិលេខ២ ទំនងជាងងុយមួយភាំងក៏ជ្រុលទៅបុករះថ្មទ្រូងចែកផ្លូវបណ្តាលឲ្យបាក់អស់ជិត១០០ កង់។​ ចំណែករថយន្តបាក់ក្រឡេបន្តទៅមុខលែងរួច អ្នកបើកបរឃើញសភាពមិនស្រួលភ័យស្លន់ស្លោរក៏រត់បាត់ស្រមោលបន្សល់ទុករថយន្តចោលកន្លែងកើតហេតុ ។

IMG_1120

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចនៅទល់មុខផ្ទះសំណាក់ចាក់អង្រែ ក្រោម ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿង ដឹកខ្សាច់បើកបរពីត្បូងមកតាមបណ្តោយផ្លូវជាតិលេខ២ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបុកទ្រូងចែកផ្លូវបាក់អស់ជាច្រើនកង់។ ទម្រាំសមត្ថកិច្ចមកដល់កន្លែងកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ស្រម៉ោលតែម្តង ។

សមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យក៏បានបញ្ជាក់បន្ថែមថា រថយន្តបង្កហេតុម៉ាកនីសាន់ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ3A-1215។ ក្រោយកើតហេតុអ្នកបើកបររត់បាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ សមត្ថកិច្ចបន្តថា អ្នកបើកបររថយន្តបង្កហេតុទំនងជាគាត់បើកជែង ពីត្បូងមកហើយក៏ជ្រុលឡើងលើទ្រូងផ្លូវប្រវែងជា១០០ម៉ែត្រពីក្បាលថ្មត្បូងមករហូតមកដល់ ក្បាលថ្មខាងជើងទើបរថយន្តទៅមុខលែងរួច ហើយម្យ៉ាងរថយន្តបាក់ក្រឡេផងដែរ ។

សមត្ថកិច្ចចរាចរណ៍ខណ្ឌបន្តថា ក្រោយមករថយន្តបង្កហេតុនោះក៏ប្រគល់ឲ្យខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតម្រូវឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ ៕

IMG_1123

IMG_1122

IMG_1119

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print