លោកតាអាយុ៧១ឆ្នាំម្នាក់ ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ លោកតាម្នាក់ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន ដោយយកខ្សែក្រណាត់ ពណ៏សទៅចងកជាប់ចម្រឹងបង្អួច បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត តាមបំណងហើយសង្ស័យ បណ្ដាលមកពីមូលហេតុផឹកស្រាស្រវឹង មានស្មារតីវង្វេង ដោយបន្សល់ទុកការអាឡោះអាល័យដល់ក្រុមគ្រួសារបស់គាត់ស្រែកយំយ៉ាងខ្លាំងផងដែ ។

IMG_3006

ហេតុការណ៏នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

លោកតាដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះឈ្មោះ អុឹម អឿន អាយុ៧១ឆ្នាំ មានទីលំនៅក្នុងភូមិគោកព្រេជ សង្កាត់សំរោង ក្រោម ខណ្ឌពោធិ៍​សែនជ័យ ។

តាមប្រភពព័ត៌មានពីប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកតារូបនោះបានហូបស្រាស្រវឹង ហើយបានប្រាប់ ប្រពន្ធថាគាត់ឡើងទៅគេងនៅលើផ្ទះ ក្រោយមកក៏បានឡើងទៅបាត់ រហូតមិនឃើញចុះមកវិញ ដោយមានការសង្ស័យ គាត់គេងយូរពេកក៏បានឡើងទៅមើល ស្រាប់តែឃើញគាត់ចង.កជាប់នឹងចម្រឹងបង្អូចស្លាប់បាត់ទៅហើយ ដែលជាហេតុបង្កឲ្យមានការហួសចិត្តយ៉ាងខ្លាំង និងមានការភ្ញាក់ផ្អើលទាំងថ្ងៃ ។

ពេលនោះក្រុមគ្រួសារមិនអស់ចិត្តស្មានថាគាត់មិនទាន់ស្លាប់ បានស្រាយខ្សែដាក់ចុះ និងបានសែងចុះពីលើផ្ទះដាក់លើគ្រែ បម្រុងយកទៅសង្គ្រោះបន្ទាន់ ប៉ុន្តែហួសពេលទៅហើយ ព្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

ក្រោយមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យរួចពិតជាស្លាប់ដោយសារចង.កពិតប្រាកដមែន ទើបប្រគល់អោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

IMG_3005

IMG_3004

...

ដោយ៖ សុខា​សែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print