សម្តេចតេជោផ្តាំផ្ញើថា ការធ្វើនយោបាយរង់ចាំឱ្យសម្តេចស្លាប់ ដើម្បីដណ្តើមអំណាច សូមរង់ ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខទៀត

ចែករំលែក៖

ភ្នំពេញ ៖ មកដល់ពេលនេះតាមរយៈរូបថតពីរសន្លឹកសម្តេចតេជោហ៊ុនសែន ជាមួយភរិយា បង្ហាញថា សម្តេចមានសុខភាពល្អ រឹងមាំ រិឯអការៈគ្រេចស្មាស្តាំសម្តេចធូរស្បើយហើយដែរ បន្ទាប់ពីគ្រូពេទ្យប្រចាំនៅប្រទេសសឹង្ហបុរីបានដោះស្រាយដោយជោគជ័យ នៅអំឡុងចន្លោះម៉ោង២ទៅម៉ោង ៣ទៀបភ្លឺ(ម៉ោងក្រៅប្រទេស) ។

នៅលើហ្វេសប៊ុក សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា ខ្ញុំសូមអរគុណចំពោះជនរួមជាតិ ដែលជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាពរបស់ខ្ញុំ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យ នៅក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល។

សម្តេចតេជោបញ្ជាក់ថា ទន្ទឹមនឹងប្រជាជនច្រើន លើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូល មកcomment ឬបង្ហោះតាមFacebook បន់អោយខ្ញុំឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ សម្តេចបន្តថា ខ្ញុំសូមជូនយោបល់ទៅអ្នក ទាំងនោះវិញថា (ឈប់បានឈប់ទៅ)ព្រោះ ការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ ដើម្បី ដណ្តើមអំណាច សូមរង់ចាំជាតិក្រោយទៅចុះព្រោះយម រាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត។

នៅលើហ្វេសប៊ុក សម្តេចតេជោបានបង្ហាញ
រូបថតដែលថតមុននេះប្រហែល៣០នាទី ដើម្បីបញ្ជាក់ពីសុខភាពផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print