កម្មវិធីកម្សាន្តសប្បាយមួយឆាកធំ របស់”ពោតផ្ទុះ” កក្រើកផ្អើល Prime Cineplex

ចែករំលែក៖

ភ្នំពេញ៖ អាចថាជាព្រឹត្តិការណ៍មួយដ៏ពិសេសដែលមិនធ្លាប់មានក្រោយពី គេហទំព័រវិភាគកុនលេខ១នៅកម្ពុជា “ពោតផ្ទុះ-PopconKH” បានរៀបចំកម្មវិធី «ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះលើកទី២» ។ កម្មវិធីនេះត្រូវបានរៀបចំយ៉ាងអធឹកអធមនៅក្នុងរឿង មនុស្សពីងពាង: ឆ្ងាយពីផ្ទះ Spider-Man Far From Home ដោយមានការសហការយ៉ាងស្អិតរមួតជាមួយនឹងរោងកុនទំនើបលំដាប់ថ្នាក់កូរ៉េនៅកម្ពុជា Prime Cineplex កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
កម្មវិធីដ៏អស្ចារ្យមួយនេះ បានរៀបចំឡើងដោយមានការរៀបចំកម្មវិធីពិសេសៗសប្បាយៗជាច្រើនដូចជា ការសម្តែងក្បាច់រាំពីក្រុម Ninja Top ការសម្តែង Show ពិសេសៗពី Spider-Man តារាចម្រៀង អាតីវាយម៉ាលុយ និង Ry Rangsey កម្មវិធីសំណេះសំណាលជំនួបរវាងអេតមីនណិងហ្វេនពោតផ្ទុះ ការលេងហ្គេមសប្បាយៗឈ្នះរង្វាន់ជាដើម ដោយមានការបម្រើជូនជាអាហារសម្រន់ និងការថតរូបជុំគ្នាយ៉ាងសប្បាយរីករាយផងដែរ។អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ កម្មវិធីដ៏អធឹកអធមសប្បាយរីករាយនេះត្រូវបានចូលរួមដោយសមាជិកគ្រួសារពោតផ្ទុះទូទាំងប្រទេសទាំងទីក្រុងភ្នំពេញ និងហ្វេនៗដែលបានឡើងមកពីខេត្តបាត់ដំបង និងសៀមរាបផ្ទាល់ ហើយកាន់តែពិសេសអស្ចារ្យក៏មានវត្តមានតារាល្បីៗជាច្រើនដួងបានផ្តល់ជាកិត្តិយសចូលរួមយ៉ាងច្រើនផងដែរ។
គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ដ៏រីករាយ និងមិនធ្លាប់មាននៅស្រុកខ្មែរមួយនេះបានផ្តល់បទពិសោធន៍នៃភាពសប្បាយរីករាយថ្មី ដែលមិនត្រឹមតែមានកម្មវិធីសប្បាយៗប្លែកៗ តែក៏បានផ្តល់ចំណីអារម្មណ៍ថ្មី និងរំភើប ដែលមិនធ្លាប់មាន នោះគឹការទស្សនាកុនជុំគ្នា 1 Hall 1 គ្រួសារទាំង ២៩៩កៅអីនៅ Hall Atmos បច្ចេកវិទ្យាទំនើបថ្មីសំឡេងច្បាស់ល្អគ្មាន២ របស់ Prime Cineplex ៕ វុទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print