ដាវណ្ណ រីកគី និងពេជ្រ មរកត គ្រួសារបើកផ្លូវឲ្យស្រលាញ់គ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ដាវណ្ណ រីកគី និង ពេជ្រ មរកត បានបង្ហាញរូបថតរួមគ្នាក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏គួរឲ្យចាប់អារម្មណ៍។ មិនមែនជាការសម្តែង ប៉ុន្តែជារូបថតអនុស្សាវរីយ៍រួមគ្នាដើម្បីបង្ហាញពីក្តីស្រលាញ់ពិតប្រាកដ បើទោះបីជាពេលនេះខាងស្រីកំពុងរស់នៅសហរដ្ឋអាមេរិកក៏ដោយ។
​រូបថតជាច្រើនសន្លឹកដែលបានបង្ហាញពីគូស្នេហ៍វ័យក្មេងរបស់កុមារា ដាវណ្ណ រីកគី និងកុមារី ពេជ្រ មរកត បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងប៉ុន្តែគេចាត់ទុកថាអាចជាការសម្តែង។ ទោះជាយ៉ាងណាតាមការបញ្ជាក់របស់អ្នកស្រី ច័ន្ទ សោភ័ណ្ឌ ហៅ Red Rose ដែលជាតារាសម្តែង​បានបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងកូនប្រុសអ្នកស្រី និងកុមារី ពេជ្រ មរកត គឺមានជាយូរមកហើយ ចាប់តាំងពីពួកគេសម្តែងភាពយន្តរួមគ្នាកាលពីប៉ុន្មានឆ្នាំមុនម្ល៉េះ ហើយក្រោយពីចេញទៅរស់នៅសហរដ្ឋអាមេរិកក៏ពួកគេនៅតែទំនាក់ទំនងគ្នា។ អ្នកស្រីបញ្ជាក់ថា ផ្តើមពីការស្រលាញ់រាប់អានប៉ុណ្ណោះ ព្រោះម្តាយរបស់ពេជ្រ មរកត ក៏ជាតារាសម្តែង អ្នកនាង​ តូច ស្រីពេជ្រ ផងដែរដែលទាំងអស់គ្នាមិនបានគិតដល់រឿងជំរុញឲ្យកូនៗមានស្នេហាទាំងវ័យក្មេងនោះទេ។ អ្នកស្រីថាទើបនឹងវិលមកលេងទឹកដីកំណើត គ្រួសារទាំងពីរបានជួបជុំគ្នា ហើយពួកគេក៏ពេញចិត្តជាខ្លាំងនឹងទំនាក់ទំនងគ្រួសារទាំងពីរ រួមទាំងការបើកផ្លូវឲ្យអ្នកទាំងពីសម្រេចចិត្តនៅថ្ងៃអនាគត។ អ្នកស្រីថា ក្មេងសម័យនេះមិនអាចបង្ខំបានទេ អ្វីដែលពួកគេពេញចិត្ត ស្រលាញ់ គឺអ្នកស្រីបើកផ្លូវឲ្យ ប៉ុន្តែត្រូវតែត្រឹមត្រូវទៅតាមគន្លងប្រពៃណីខ្មែរ ហើយអ្នកស្រីតែងអប់រំណែនាំឲ្យកូនធ្វើខ្លួនជាមនុស្សល្អជាទីស្រលាញ់រាប់អាន និងលុះដោយគន្លងធម៌។ កូនអ្នកស្រី គឺ ដាវណ្ណ រីកគី ទើបមានវ័យ១៥ឆ្នាំ ទើបនឹងរៀនថ្នាក់ទី៩ ខណៈ ពេជ្រ មរកត ទើបមានវ័យ១២ឆ្នាំប៉ុណ្ណោះ។ អ្នកស្រីថាយ៉ាងហោចណាស់ក៏ត្រូវរងចាំដល់កូនអ្នកស្រីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបដែរទើបភ្ជាប់ពាក្យ ហើយរឿងរៀបការជារឿងវែងឆ្ងាយ។
​អ្នកស្រីថាអ្វីដែលស្រលាញ់ពេញចិត្តភាគីខាងស្រីគឺការយល់ចិត្តគ្នាពីគ្រួសារទាំងសងខាង ពិសេសកូនស្រីដែលសុភាពរាបសាស្គាល់ចាស់ទុំ ជាកូនកត្តញ្ញូស្តាប់ដំបូន្មានឪពុកម្តាយ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print