ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់អណ្តែតទឹកទន្លេ និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ កាលពីម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិព្រៃពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ប្រពភពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតបហេតុមានបងប្អូនអ្នកនេសាទប្រទះ ឃេីញសពជនរងគ្រោះអណ្តែតដោយមានសភាពសពហេីមស្អុយបាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងយើងក៏បានចុះទៅដល់ចំណុចកេីតហេតុ ដោយឃេីញថា សពជនរងគ្រោះជាមនុស្សប្រុសពាក់អាវ យឺតប្រផេះដៃវែង ស្លៀកខោខ្លីខៀវ ពាក់មួកស ។
បន្ទាប់ពីកេីតហេតុសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តចាក់អង្រែលេីរងចាំសមត្ថកិច្ចមកធ្វើ កោសលវិច្ឆ័យនៅពេលព្រឹក និងស្វែងរកបងប្អូនមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ
...