ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន ខណៈកំពុងដេីរតាមផ្លូវ តែមិនបានសម្រេច បណ្ដាលឱ្យទូរសព្ទជ្រុះ ហើយបានជិះរត់គេចខ្លួន តែនៅសល់បក្ខពួក២នាក់ទៀត ជាអ្នកបិទគូទជិះរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយឃាត់ខ្លួនបានរួចរាយការណ៍ ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ទី០៧ ខែកក្ដដាឆ្នាំ២០១៩នេះ នៅចំណុចមុខផ្ទះសំណាក់ ផាហ្សិនលេីផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១.មានឈ្មោះ ហេង សម្បត្តិ អាយុ១៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះម្ដុំជម្ពូវ័ន សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មុខរបរសិស្សវិទ្យាល័យជម្ពូវ័ន(ជាអ្នកបេីកម៉ូតូ និងជាអ្នកបិទគូទ) ។ និងជនសង្ស័យទី២.មានឈ្មោះ ម៉ុន បញ្ញា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្ដុំជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកជិះពីក្រោយនិងជាអ្នកបិទគូទ)។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃេីញបុរសជនជាតិចិនម្នាក់កំពុងតែដេីរចុចទូរស័ព្ទតែម្នាក់ឯងតាមផ្លូវ៤៣០មកមុខផ្ទះសំណាក់ ផាហ្សិន ជាចំណុចកេីតហេតុ ដោយមិនបានចាប់អារម្មណ៍ ស្រាប់តែ មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក YAMAHA QBIX (មិនចាំពណ៍ និងមិនចាំស្លាកលេខ) ជិះម៉ូតូឌុបគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាក Duke ពាក់ស្លាក លេខភ្នំពេញ1CQ-4208 ជិះគ្នា២នាក់ដូចគ្នា បានជិះមកអែបពីក្រោយ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនជាតិចិនខាងលើតែមិនបានសម្រេច ធ្វេីឲ្យទូរស័ព្ទជ្រុះលេីថ្នល់ ហេីយជនជាតិចិននោះក៏ស្រែកឆោឡោ ទេីបជនសង្ស័យដែលជិះម៉ូតូQBIX បានបន្ថែមល្បឿនជិះគេច ខ្លួនតែម្ដង បង្កឲ្យមានការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅជិតនោះស្ទុះរត់ចេញមកជួយ ឃេីញជនសង្ស័យ២នាក់ដែលជិះម៉ូតូ Duke បិទគូទកំពុងនៅក្បែរជនជាតិចិននោះ ដោយសង្ស័យជាបក្ខពួកទេីបនាំគ្នាឃាត់ខ្លួនតែម្ដង រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរនៅ ស្នាក់ការប៉ុស្តិ៍ទួលទំពូងទី២ បន្ទាប់ពីសួរចម្លេីយទេីបដឹងថា ទីតាំងកេីតហេតុគឺស្ថិតនៅក្នុងសង្កាត់ផ្សារដេីមថ្កូវ ទេីបនាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវវិញដេីម្បីធ្វេីការសាកសួរបន្ត។
លុះមកដល់ប៉ុស្តិ៍ផ្សារដេីមថ្កូវ ជនសង្ស័យបានឆ្លេីយសារភាពថា ពិតជាបក្ខពួកជនសង្ស័យដែលបានជិះធ្វេីសកម្មភាពឆក់ ទូរស័ព្ទពីជនជាតិចិននោះប្រាកដមែន តែពួកគាត់មិនមែនជាអ្នកឆក់ទេចំណែកឯបក្ខពួកដែលធ្វេីសកម្មភាពឆក់នោះទី១.ឈ្មោះ យុទ្ធ និងទី២.ឈ្មោះ អា នុ មិនដឹងស្នាក់នៅឯណានោះទេ (បានគេចខ្លួនបាត់ហេីយ) ពួកគេគ្រាន់តែជាអ្នកជិះបិទគូទតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ ចំណែកឯជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ផ្សារដេីមថ្កូវ ដេីម្បីកសាងសុំណំរឿងបន្តតាមនីតិវិធី ៕
...