បុរសម្នាក់យក លុយហ្វូតូកុបពី ទៅដូរ ត្រូវម្ចាស់គេដេងប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍បឹងព្រលឹតឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវបានអ្នកដូរលុយប្ដឹងសមត្ថកិច្ចបឹងព្រលឹត អោយឃាត់ខ្លួននេះ ពាក់ព័ន្ធនិងករណី យក លុយហ្វូតូកុបពី ទៅដូរ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ ៨២E0 ផ្លូវ១៨២ កែងនិងផ្លូវ១៤១ ក្រុម៣៦ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ ជនសង្ស័យ ឈ្មោះ ថាម ហុងទៀង ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលពេលឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ជនសង្ស័យបានដើរយកលុយហ្វូតូកុបពី ចំនួន៦០០ ដុល្លារ ទៅដូរនៅផ្ទះដូរលុយខាងលើ ពេលនោះ ម្ចាស់ផ្ទះបានដឹងថា ជាលុយហ្វូតូកុបពី ដូច្នេះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត អោយចុះឃាត់ខ្លួនជាក់ស្ដែងភ្លាមៗតែម្ដង។
ក្រោយពេលឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍បឹងព្រលឹត ជនសង្ស័យបានសារភាពថា លុយទាំងនេះពិតជាលុយហ្វូតូកុបពី ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាម​នីតិវិធី៕

image2 (1)

image4

image3

...

image1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print