ផ្ទុះឡដុតអុសបើុងគំរបត្រូវក្បាលបុរសម្នាក់ជាកម្មករស្លាប់នៅក្នុងរោងចក្របោកគក់ស៊ីសឃ្វែរនៅសង្កាត់ព្រែកលៀប

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្របោកគក់ស៊ីសឃ្វែរ ផ្នែកកិនអុសបានស្លាប់ ដោយសារផ្ទុះរបើកគំរបម៉ាស៊ីនកិនអុសបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦:២០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងរោងចក្របោកគក់ស៊ីសឃ្វែរ C SQUARE មានទីតាំងនៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់ខាងលើមានឈ្មោះ ជា សារឿន អាយុ៣៥ឆ្នាំ មុខរបរជាកម្មកររោងចក្របោកគក់ស៊ីសឃ្វែរ ផ្នែកកិនអុស មានទីលំនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺមានកម្មករ៥នាក់នៅផ្នែកឡកិនអុស ចំណែកជនរកគ្រោះជាអ្នករុញអុសបញ្ជូលឡ ភ្លាមនោះស្រាប់តែផ្ទុះឡរដុសអុសឡើងតែម្តង បណ្តាលឲ្យបើុងគំរបឡ (មានទំងន់ប្រហែល១០០គីឡូ)សង្កត់បែកក្បាលជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ និងកំលាំងនគរបាលមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើត រួចក្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

image3

IMG_9767

image2

image1

image4

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print