ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១១និង១៥ នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ស្រ្តីម្នាក់បានទៅរាងខ្ចៅនៅចំណុចអ្នកតាភ្លោះ មាត់ទន្លេមេគង្គ ក្នុងភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ បណ្តាលឲ្យលង់ទឹកស្លាប់ ។ ស្រ្តីរងគ្រោះឈ្មោះ ឆាយ ស្រីអូន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ សាកសពបានគេរកឃើញ នៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃដដែល ។ សមត្តកិច្ចបានពិនិត្យ សាកសពរួចពិតជាលង់ទឹក ស្លាប់ពិតប្រាកដមែន ក៏ប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ហេង នរិន្រ្ទ







