ម៉ូតូពីរគ្រឿងបុគគ្នា ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និង ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយជួបគ្រោះ ថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា ក្នុងដំណើរស្របទិសគ្នា ។ ហេតុការណ៍នេះបានកើត​ឡើងកាលពីវេលាម៉ោង១១និង៣០នាទី នៅថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ត្រូវនឹង ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ២០១៩ ស្ថិតនៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ១.ឈ្មោះ ជ័រ ស្រួយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្លាប់នៅនឹងកន្លែងជាអ្នកបើកបរម៉ូតូហុងដាសេ១២៥ ,២.ឈ្មោះ ក្រីម អាយយ៉ូត ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិចាម រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ,៣-ឈ្មោះ សា រ៉ហ៊ាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចាម រស់នៅភូមិ ទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង ៤-ឈ្មោះ លី កា ភេទ ប្រុស អាយុ៣ឆ្នាំ ជនជាតិចាម រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជនរងគ្រោះទាំង៣ រងរបួសធ្ងន់និងស្រាល ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក EXCITER សេ១៥០ ពណ៌ស គ្មានផ្លាកលេខ ជិះគ្នា៣ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុក៍បានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ពាក់ផ្លាកលេខ ភ្នំពេញ ១CN-៦០១២ ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា បុកពេញទំហឹង បណ្តាលអោយរងរបួសរដូករណែលតែម្តង ភ្លាមៗអ្នកបើកបរម៉ូតូហុងដាសេ ១២៥បានស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើហេតុជនរងគ្រោះត្រូវបានគេដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែស្រុកប្រតិបត្តិកំពង់ត្រឡាច ។ ចំណែកមធ្យោបាយបង្ករ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីអនុវត្តតាមនីតិវិធី ៕  ដោយ ៖ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print