រថយន្តកាមរីឆ្លាមរេចង្កូតបុករនាំងពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ទុះឆេះ អ្នកជិះក្នុងរថយន្តលូនចេញទាន់

ចែករំលែក៖

ភ្នំពេញ ៖ មានភាពភ្ញាក់ផ្អើលទាំងពាក់កណ្តាលអាធ្រាត្រ ដោយសារតែរថយន្តមួយគ្រឿង បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ខណៈអ្នកបើកបរនិងអ្នករួមដំណើរបានលូនចេញពីក្នុងរថយន្តផុតពីគ្រោះថ្នាក់ជីវិត ទាំងព្រលឹងភ័យរន្ធត់ ។

ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត១គ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងម៉ាកកាម៉ារីឆ្លាម បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកទ្រូងផ្លូវនិងស្លាកសញ្ញាចរាចរណ៍ ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ។ ប្រភពព័ត៌មានថា ហេតុការណ៍នេះ កើតរឡើងកាលពីម៉ោង១១និង ៥០ នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងថា រថយន្តខាងលើនេះម៉ាកតូយ៉ូតាកាម៉ារីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2C-3545 ជិះគ្នា២នាក់ ក្នុងទិដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបានរេចង្កូតទៅបុកថ្មចែកទ្រូងផ្លូវ និងស្លាកសញ្ញាចរាចរណ៍ ក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោ សន្ធៅ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សស្លាប់ទេ ដោយសារតែអ្នកទាំង ២ បានលូនចេញពីក្នុងរថយន្តមុនផ្ទុះឆេះ ។

ក្រោយកើតហេតុ ក៏មានរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌពោធិ៍សែនជ័យចេញមកជួយបាញ់ទឹកពន្លត់មិនបណ្តាលឲ្យរាលដាលដល់អ្នកដទៃនោះទេ ។ ចំពោះរថយន្តខាងលើបានយកទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យដោះស្រាយតាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print