ជនជាតិវៀតណាមម្នាក់ ឡើងគាស់ដំបូលផ្ទះគេ លួចយកមាស១០តម្លឹង

ចែករំលែក៖

 ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពឡើងលួចគាស់ដំបូលផ្ទះប្រជាពលរដ្ឋ ចូលយកមាសមាសបានជាង១០តម្លឹង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានអោយដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននេះ ឈ្មោះច្រឹង យ៉ាំងយ៉ាវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចអាវុធហត្ថ ប្រចាំការនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បានអោយដឹងថា កាលពីម៉ោង៤ជិតភ្លឺថ្ងៃទី៩  ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានលួចឡើងទៅលើផ្ទះបណ្តែតទឹករបស់ជនរងគ្រោះឈ្មោះចេង គឹមហ៊ុន អាយុ​៣១ឆ្នាំ ប្រពន្ធឈ្មោះហុង សុហៀង អាយុ៣១ឆ្នាំ  នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយធ្វើសកម្មភាពគាស់ដំបូលចូលយកមាសបានជាង១០តម្លឹង ហើយគេចខ្លួន។

សមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយពីជនរងគ្រោះបានកើតឡើងនូវករណីនេះនិង បានប្តឹងសុំអន្តរា​គមន៍ពីសមត្ថកិច្ចកងរាជអាវុធហត្ថមក កម្លាំងអាវុធហត្ថដែលប្រចាំការនៅទីតាំងនោះ បានធ្វើការស្រាវ​ជ្រាវរកមុខសញ្ញាដែលឡើងគាស់ផ្ទះយកមាស ។ បន្ទាប់ពីកំណត់មុខសញ្ញរួចរាល់ហើយ កម្លាំងអាវុធហត្ថប្រចាំការនៅទីនោះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងតែម្តង ។

នៅពេលនេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការហើយដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕ ចន្ថា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print