ផ្ទុះកំប៉ុងហ្គាសពេលកំពុងបញ្ចូល​ឆេះ របួសមនុស្សធ្ងន់ស្រាល៤នាក់ នៅកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងតិចមនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានក្រុមគ្រួសារ​ដឹក​យកទៅសង្រ្គោះនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាសពេលកំពុងបញ្ចូលបន្តគ្នា កាលពីម៉ោង៥ និង៤០នាទី ល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះបញ្ចូលហ្គាសមួយកន្លែង ក្នុងភូមិច្រក រមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុផ្ទុះកំប៉ុងហ្គាសនេះ ១- ឈ្មោះម៉ាត់ សឹម ភេទប្រុស  អាយុ៥៤ឆ្នាំ ២-ឈ្មោះ ម៉ាត់ អាមីន ភេទប្រុស អាយុ៣២ឆ្នាំ ៣.ឈ្មោះអៃ នី ភេទស្រី អាយុ១៥ឆ្នាំ ជងរងគ្រោះទាំង៣នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង៤- ឈ្មោះ ពីន ភេទប្រុស អាយុ  ២៨ឆ្នាំ របួសស្រាល (សង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ នៅចំណុផ្ទះឈ្មោះម៉ាត់ សឹម និង ប្រពន្ធឈ្មោះម៉ាត់ ភ័ស មានការភ្ញាក់ផ្អើលឡើងបន្ទាប់ពីមានសម្លេងផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់ បណ្តាលអោយមនុស្សស្រីប្រុសឆេះរលាក បន្ទាប់ពីកំប៉ុងហ្គាសតួចៗ ដែលកំពុងបញ្ចូលបន្តពីធុងហ្គាសធំបានផ្ទុះឡើង ឆេះរាលដាលបន្តគ្នា ទៅធុងហ្គាសធំ ចំណុះ១០គីឡូក្រាម បណ្តាលអោយជនរងគ្រោះដែលនៅក្បែរនោះ ឆេះរលាកតែម្តង ភ្លាមៗនោះ ជនរងគ្រោះចំនួន៣នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅរាជធានីភ្នំពេញ ចំណែក ម្នាក់ទៀតដែលរងរបួសស្រាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ករណីនេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីការធ្វេសប្រហេស ខ្វះការប្រុងប្រយ័ត្នរបស់ម្ចាស់បញ្ចូលហ្គាសទើបបណ្តាលអោយមានករណីផ្ទុះនេះកើតឡើង ។ 

ជារឿយៗ ការបញ្ចូលហ្គាស់ គេសង្កេតឃើញថា នៅតាមផ្សារ ឬ តូបតាមផ្ទះមួយចំនួន​ដែលបញ្ចូលហ្គាសលក់ ដែលធ្វើឡើងតាមកាច្នៃប្រឌិតដោយខ្លួន ខ្វះបច្ចេកទេសត្រឹម ត្រូវ ដែលអាចបង្កហានិភ័យជាខ្លាំង ដែលងាយនិងផ្ទុះនិងឆាបឆេះជាយថាហេតុ ៕ ដោយ ៖ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print