សិស្សកម្ពុជា៧៣នាក់ មកពីសាលាប៊ែលធី ចូលរួមបោះជំរំ ជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

ភ្នំពេញ ៖ សិស្សប៊ែលធីចំនួន ៧៣នាក់ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បានទៅចូលរួមកម្មវិធីបោះជំរំ ជាអន្តរជាតិ (World Camp 2019) នៅប្រទេសកូរ៉េ ។ ការបោះជំរំ ជាអន្តរជាតិនេះ មានយុវជនជាង៤.០០០ នាក់មកពី ៨០ប្រទេស នៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំ មកពីបណ្តាប្រទេសនានា ចំនួន ២២ ចូលរួមផងដែរ ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធី អន្តរជាតិ បានអោយដឹងថា ប៊ែលធី គ្រុប បានចុះអនុស្សរណៈ យោគយល់ជាមួយនឹង អង្គការសម្ព័ន្ធ យុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហ-ប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ បានស្នើសុំសិស្សប៊ែលធី ចំនួន ៧៣នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធី បោះជំរំអន្តរជាតិ ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ទី ២០ ខែកក្កដា ដោយបានចូលរួមក្នុងកម្មវិធី ភាពជាអ្នកដឹកនាំ ការតម្រង់ទិសយុវជន ក្នុងសតវត្សរ៍ ទី២១ និងសិក្សាពីបរិបទ នៃការអប់រំបែបវិទ្យាសាស្រ្តទំនើប និងក៏បានទៅទស្សនាស្វែងយល់ ពីតំបន់សំខាន់ៗ ជាច្រើនដូចជាៈ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន តំបន់ប្រវិត្តសាស្រ្ត និងតំបន់ទេសចរណ៏ផ្សេងៗទៀតផងដែរ។

សិស្សឈ្មោះដាញ់ ច័ន្ទដានីន​ សិស្ស​ប៊ែលធី សា​ខា​ទី​១០ ​បាន​និ​យាយ​ឲ្យ​ដឹង​ថា ចំពោះការចូលរួមបោះជំរំអន្តរ ជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានធ្វើដំណើរជាមួយសិស្សដទៃទៀត ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំប៊ែលធី ។

សិស្សឈ្មោះ នៅ កាន់ដាវី សិស្សប៊ែលធី សាខាទី៧ បាននិយាយថា ចំពោះការចូលរួមបោះជំរំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេមានកិត្តិយស និងមោទនភាពណាស់ដែរ ដែលបានបង្កើតមិត្តភាព យុវជនដែលបានចូលរួមជាង៨០ប្រទេស ហើយអាចទាញយកចំណេះដឹង និងបទពិសោធន៍ថ្មីពីប្រទេសដទៃ និងបានបង្ហាញពីសមត្ថភាព និងវប្បធម៌របស់ប្រទេសយើងទៅឲ្យប្រទេសដទៃ បានស្គាល់ និងដឹង ។

សិស្សឈ្មោះ មួង វវឌ្ឍនៈ​ សិស្ស​ប៊ែលធី សា​ខា​ទី​១០ តំណាងសិស្សទាំងអស់ ដែលបានចូលរួមបោះជំរំជាអន្តរជាតិ ក៏បានថ្លែងអំណរគុណដល់ លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យសិស្សានុសិស្សរបស់យើងមានភាពក្លាហាន និងចេះសម្របខ្លួនក្នុងការរស់នៅជាមួយជាតិសាសន៍ដទៃ ។

លោក ប៊ុត ឌីម៉ង់ បានមានប្រសាសន៍ថា នេះជាឱកាសដ៏ល្អបំផុត សម្រាប់សិស្សសាលាប៊ែលធីរបស់យើង ដែលមានឱកាសបានទៅចូលរួម ក្នុងកម្មវិធីបោះជំរំជាអន្តរជាតិ ដែលមានការចូលរួមពីបណ្តាលប្រទេស ជាច្រើនទូទាំងសកលលោក ហើយនេះគឺជាមោទនភាព របស់ជាតិយើងទាំងមូល ក៏ដូចជាបានបង្ហាញពីការរីកចម្រើន និងសក្កានុពលលើវិស័យអប់រំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ។

លោកប៊ុត ឌីម៉ង់ បានឲ្យដឹងថា នេះជាលើទី៦ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួម ក្នុងកម្មវិធីបោះជំរំអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េ ដែលមានចំនួនសរុប៥៤៦នាក់ ។

ក្នុងឱកាសនោះយុវសិស្ស ដាញ់ ច័ន្ទដានីន ជាសិស្សថ្នាក់ទី១១ នៅសាខាទី១០ បាននិយាយឲ្យដឹងថា ពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយ ដែលបានទៅចូលរួមកម្មវិធីបោះជំរំអន្តរជាតិនេះណាស់ ព្រោះមានឱកាសផ្លាស់ប្តូរបទពិសោធន៍ជាមួយសិស្សដទៃផ្សេងទៀត ដែលមកពីជុំវិញពិភពលោក។

ចំណែកយុវសិស្ស នៅ កាន់ដារី ជាសិស្សថ្នាក់ទី១១ នៅសាខាទី៧ បាននិយាយឲ្យដឹងថា ចំពោះការចូលរួមបោះជំរំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេមានកិត្តិយស និងមោទនភាពណាស់ដែរ ដែលបានបង្កើតមិត្តភាព យុវជនដែលបានចូលរួមជាង ៨០ប្រទេស ហើយអាចទាញយកចំណេះដឹង និងបទពិសោធន៍ថ្មីពីប្រទេសដទៃ និងបានបង្ហាញពីសមត្ថភាព និងវប្បធម៌របស់ប្រទេសយើង ទៅឲ្យយើងប្រទេសដទៃ បានស្គាល់ និងដឹងផងដែរ។

ចំណែកយុវសិស្ស មួង វឌ្ឍនៈ តំណាងសិស្សទាំងអស់ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យសិស្សានុសិស្សរបស់យើង មានភាពក្លាហាន និងចេះសម្របខ្លួនក្នុងការរស់នៅជាមួយជាតិសាសន៍ដទៃ ជាពិសេសទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មី ដើម្បីជាទុនក្នុងការអភិវឌ្ឍខ្លួនឯង និងប្រទេសជាតិផងដែរ ៕  ដោយ ៖ អរុណរះ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print