ខេត្តកំពង់ចាម ៖ ដេីម្បីអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៤របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជំរុញអោយមានវិធានការបង្ក្រាបសកម្មភាពគ្រឿងញៀន ។
ជាក់ស្តែងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ម្សិល មិញនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់កម្លាំងចុះធ្វេីការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជន សង្ស័យចំនួន០៣នាក់ ដកហូតថ្នាំញៀនចំនួន ១៥កញ្ចប់(ធំ០២កញ្ចប់) និងសម្ភារមួយចំនួន។
នគរបាលអោយដឹងថា កាលពីថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៣រសៀល នៅចំណុច ភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានសហការ ជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ និងកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដឹកនាំដោយលោកវរសេនីយ៍ ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ។
នគរបាលបន្តថា ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួន ៖
១-ឈ្មោះលឹម ធី ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាលី ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។
២-ឈ្មោះស៊្រុន មករា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
៣-ឈ្មោះថេន ចាន់ ហៅហ៊ុល ភេទប្រុស អាយុ២១ ឆ្នាំ នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងនោះ កម្លាំងបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សចំនួន១៥កញ្ចប់(ធំ០២កញ្ចប់) ប្រាក់ ញុះញង់ចំនួនសរុប ១,៣៥០,០០០(មួយលាន សាមសិបប្រាំម៉ឺនរៀល) ទូរស័ព្ទដៃ ០៣គ្រឿង និងម៉ូតូ០១គ្រឿង ៕ ដោយ ៖ វណ្ណៈ