ចុម…ថៃ ស្រីនាង លេងខឹងសង្សារហើយ ..វ៉ៃនាងត្រឹម១៣០ ដងនោះ គឺសុំដងពាក្យបណ្តឹងវិញ ខណៈអាណិតខ្លាចគាត់ខូចកិត្តិយស និងអស់ការងារធ្វើ

ចែករំលែក៖

ភ្នំពេញ៖ ម្យ៉ាងដែររឿងចង្កៀងអុជផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកហ្នឹងមែន ទីបំផុតតារា Facebook live លក់ឡេ យល់ព្រមដកពាក្យបណ្តឹងហើយ ឈប់ខឹង ឈប់ឈឺចាប់ មិនឈឺនិងការធ្វើទារុណ្ឌកម្មពីសង្សារ គឺ លោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញទៀតទេ។ ដោយនាង ថៃ ស្រីនាងបញ្ជាក់ថា៖«ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌ ខុសរឿងតែប៉ុណ្ណោះ » ។
ដូច្នេះអ្វីៗគេត្រូវគ្នាវិញហើយ សមត្ថកិច្ច ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញហ្វេសបុកមេត្តាជ្រាប…!!!..ខាងក្រោមនេះជាសំដីតារា Facebook live លក់ឡេ បានបង្ហោះ ដោយបញ្ជាក់ថា ៖ នាងខ្ញុំ សុំអភ័យទោសផង សំរាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស អោយគាត់ ព្រមទាំងនាងខ្ញុំផង
ខ្ញុំទាំងពី បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចះុ ។
(( រូបភាពមុនពេលកេីតហេតុ នៅមេគង្គ វីយូ ))៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print