ជនជាតិ​ចិនពីរក្រុមផឹកស៊ីស្រវឹងទាស់សម្តីវាយគ្នាផ្អេីលភ្ញៀវរត់ពេញហាង

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយដោយសារជនជាតិចិនចំនួន២ក្រុមបានចូលផឹកស៊ីក្នុងហាងមួយកន្លែងខណះស្រវឹងរៀងខ្លួនក៏ទាស់សម្តីគ្នាវៃប្រ៉ាវផ្អេីលភ្ញៀវរត់ជាន់ជេីងគ្នាកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែកក្កដាឆ្នាំ២០០១៧​ នៅចំណុចភោជនីយ៍ដ្ឋាន​ អាសាន​ ខាងលិចស្ពានហង្ស​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌដឹងកេងកង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនចំនួន២ក្រុមបានមកអង្គុយផឹកស៊ីនៅក្នុងហាងខាងលេីខណះស្រវឹងរៀងខ្លួនក៏បានទាស់សម្តីគ្នាហេីយបានវាយតប់គ្នាបណ្តាលអោយរងរបួសរៀងខ្លួន​បង្កការភ្ញាក់ផ្អេីលដល់ភ្ញៀវរត់ជាន់ជេីងគ្នា។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងឃាត់ភាគីទាំងសងខាងយកទៅសួរនាំអធិការដ្ឋាននគរបាលខណ្ឌដេីម្បីធ្វេីការដោះស្រាយ៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print