អាមេរិកបានបន្ទន់ឥរិយាបថហើយ ជាមួយកូរ៉េខាងជើង  ដើម្បីបញ្ចប់«បរមាណូ»

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញការយោគយលយ៉ាងខ្ដស់ ជាមួយមេដឹកនាំកូរ៉េខាងជើង ក្រោយជំនួបលើកទី៣ ។ នៅពេលនេះ លោកត្រាំបានប្រកាសថា គ្រាន់តែបង្កកកម្មវិធីបរមាណូ ជាមុន សិន ហើយរំសាយ និងពិភាក្សនៅពេលក្រោយទៀត ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថា​ កូរ៉េខាងជើង នឹង​បង្កកកម្មវិធីបរមាណូទាំងស្រុងដើម្បីបន្តពិភាក្សាគ្នាឈានដល់ការរំសាយអាវុធបរមាណូទាំងស្រុង នាពេលខាងមុខ ។

កាលពីចុងខែមិថុនាកន្លងមក​ ប្រធានាធិបតីអាមេរិក ដូណាលត្រាំ​ និងមេដឹកនាំ គីម ជុងអ៊ុន បានជួបពិភាក្សាគ្នា នៅតំបន់ព្រំដែនគ្មានយោធា​ DMZ រវាងកូរ៉េខាងជើង និងខាងត្បូង ​ ដោយមេដឹកនាំទាំងពី​យលព្រមបន្តកិច្ចពិភាក្សា ស្តីពីកម្មវិធិបរមាណូជាបន្តទៀត ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានប្រកាសឲ្យដឹងថា​  ជំនួបពិភាក្សា​រវាងគណប្រតិភូមប្រទេសទាំងពីរ នឹងធ្វើឲ្យនៅខែកក្កដានេះ ។ ជាមួយគ្នានេះដែរ គណប្រតិភូអាមេរិក ពិភាក្សាទៅលើគម្រោងបង្កកកម្មវិធបរមាណូ  មិនមែនរំសាយបរមាណូទាំងស្រុងដូចពេលមុននោះឡើយ​។ ចំណុចទាំងនោះមានន័យ ថា អាមេរិក​បានទទួលស្គល់កូរ៉េខាងជើង ជាប្រទេសបរមាណូ​ ដោយស្ងាត់ៗ ។

ទាំងនោះជារឿងដ៏ល្អបំផុត​សម្រាប់ប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀង បរមាណូ​ ។ តាមរយៈជំនួបនាពេលកន្លងមក ​ដោយមិនបានរៀបចំទុកជាមុន ជាការឆ្លុះបញ្ចាំងនៅចេតនាពិតប្រាកដ របស់កូរ៉េខាងជើងចង់រំសាយអាវុធបរមាណូទើបសម្រេច ទៅជួបប្រធានាធិបតីអាមេរិក ដូណាលត្រាំ នៅព្រំដែន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print