ទើបតែចូលកាន់តំណែងរដ្ឋាភិបាលស៊ីវិលបានប៉ុន្មានថ្ងៃ ឧបនាយករដ្ឋមន្ត្រីថៃ ទទួលបានការថ្កោលទោស

ចែករំលែក៖

ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវិត វង់សុវន បានទទួលការថ្កោលទោសយ៉ាងខ្លាំងពីមហាជនថៃ ទៅលើការ​ចាយវាយទ្រព្យសម្បត្តិរដ្ឋ លក្ខណៈខ្ជះខ្ជាយ សូម្បីតែចម្ងាយផ្លូវ១០០គីឡូំម៉ែត្រ ត្រូវប្រើប្រាស់យន្តហោះទំនើបដែរ ​។

ពេលថ្មីៗនេះ បណ្តាញសង្គមថៃបានថ្កោលទោសយ៉ាងខ្លាំង​ដល់ឧបនាយករដ្ឋមន្ត្រីថៃលោក​Prawit Wong suwon ​ក្រោយពេលបង្ហោះរូបភាព ដែលលោកទៅបំពេញការងារចម្ងាយផ្លូវតែ​១០០គីឡូម៉ែត្រប៉ុណ្ណោះ ក៏ត្រូវប្រើប្រាស់យន្តហោះ​ទំនើបទៅដែរ​ ។

សារព័ត៌មាន​ SCMP ​បានផ្សាយថា រូបភាពឧបនាយករដ្ឋមន្ត្រីថៃ ​Prawit ​ចុះពីយន្តហោះ ​៦កៅអ៊ី ដ៏ទំនើប ប្រភេទ​ Dassault Falcon 2000s រួមជាក្រុមក្រុមការងារ​ ត្រូវបានមហាជនថៃចែកចាយពាសពេញបណ្តាញសង្គមដោយថ្កោលទោសយ៉ាងខ្លាំង​។ នៅពេលនោះលោក Prawit បានទៅកាន់ខេត្ត​ Lopburi ​មានចម្ងាយពីទីក្រុងបាំងកក់​១០០គីឡូម៉ែត្រប៉ុណ្ណោះ​។

លោក​ Prawit ​ធ្លាប់កាន់តំណែងជា អគ្គមេបញ្ជារការ​កម្លាំងទាហានជាតិថៃ​នាឆ្នាំ​២០០៤-២០០៥។ នៅឆ្នាំ​២០០៨ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ ហើយក្លាយជាឧបនាយករដ្ឋមន្ត្រី ក្រោយការធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រីយីងឡាក់នាឆ្នាំ​២០១៤។

កាលពីឆ្នាំ​២០១៧ លោក​ Prawit ​ក៏ទទួលរងការចោទប្រកាន់ពីបទពុករលួយ​ក្រោយពេល ប្រើប្រាស់នាឡិកា ដល់ទៅ​២៥គ្រឿងមានតម្លៃ ៤០ពាន់លានបាត​។ នៅពេលនោះ​គណកម្មការប្រឆាំងពុករលួយថៃប្រកាសថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ រូបលោកនោះឡើយ​។

ជាមួយនឹងការប្រើប្រាស់យន្តហោះទំនើប ទៅបំពេញការងារ ក្នុងចម្ងាយផ្លូវ​១០០គីឡូម៉ែត្រ គឺជាការខ្ជះខ្ជាយទ្រព្យសម្បត្តិជាតិ​ យ៉ាងពិតប្រាកដ ។ ពលរដ្ឋថៃ ពិសេសគឺក្រុមប្រឆាំងបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្ម ភាពទាំងនោះ ដោយកាលពីការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី​ថាក់ស៊ីន និងលោកស្រីយីងឡាក់ មិនដែលមានសកម្មភាពបែបនេះឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print