ក្រុមហ៊ុនផលិតយន្តហោះ​ Airbus កំពុងតែដណ្តើមតំណែងពី Boeing

ចែករំលែក៖

​ក្រោយពេលជួបគ្រោះថ្នាក់ពីរលើកផ្ទួនគ្នា នៅប្រភេទយន្តហោះ737MAX ក្រុមហ៊ុនប៊ូអ៊ីង​បានបាត់បង់អតិថជនជាច្រើន នៅជុំវិញពិភពលោក ហើយអតិថជនទាំងនោះក៏បានងាកទៅទិញយន្តហោះពីក្រុមហ៊ុន អ៊ែរបឺស វិញម្តង ។ កត្តាទាំងនោះហើយបានធ្វើឲ្យ ប៊ូអ៊ីង បាត់បង់តំណែងជា​ក្រុមហ៊ុនផលិតយន្តហោះលំដាប់ទី​១លើពិភពលោក​។
ក្រុមហ៊ុនផលិតយន្តហោះ​ Boeing ​កំពុងតែប្រឈមនិងការបាត់បង់តំណែងជាអ្នកផលិតនិងផ្គត់ផ្គង់យន្តហោះ ធំបំផុតនៅលើពិភពលោក​ ក្រោយពេលការបញ្ជាទិញយន្តហោះ ពីអតិថិជនថយចុះរហូតដល់ទៅ​៣៧ភាគរយ ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០១៩ ដោយសារតែការផ្អាកហោះហើរប្រភេទយន្តហោះ​ 737MAX ។
ការបញ្ជាទិញយន្តហោះពីBoeing ​ធ្លាក់ចុះខ្លាំងបើប្រៀបធៀបនិងក្រុមហ៊ុន ផលិតយន្តហោះនៅអឺរ៉ុប អ៊ែរប៊ឺស ​​។ ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០១៩ ក្រុមហ៊ុន អ៊ែរប៉ឺស បានប្រគល់យន្តហោះឲ្យអតិថជនដល់ទៅ​៣៨៩គ្រឿង កើនឡើង ២៨ភាគរយ ។ ចំណែកប៊ូអ៊ីងថយចុះ៣៧ភាគរយ។
ដើម្បីទប់ទល់និង​លទ្ធផលអាក្រក់ ក្រុមហ៊នប៊ូអ៊ីងបានកាត់បន្ថយការផលិតយន្តហោះប្រភេទ MAX ​ ពី​៥២គ្រឿង សល់តែ​៤២គ្រឿងប៉ុណ្ណោះ ក្រៅពីនេះក្រុមហ៊ុនបានខាតបង់ប្រាក់១ពាន់លានដុល្លារ​ក្នុង ត្រីមាសទី​១ឆ្នាំ​២០១៩។ តាមការព្យាករណ៍​នៅក្នុងត្រីមាសទីពីរក្រុមហ៊ុននឹងបន្តខាតបង់ទៀត។
កាលពីថ្ងៃទី​៧ខែកក្កដាកន្លងមក ក្រុមហ៊ុន អាកាសចរណ៍​ Flyadeal ​របស់អារ៉ាប៊ីសាអូឌីត បានសម្រេចលុបចោល ការបញ្ជាទិញយន្តហោះ​៣០គ្រឿងជាមួយប៊ូអ៊ីននៅប្រភេទយន្តហោះ​737MAX ​ ។ ក្រុមហ៊ុនបានងាក់ទៅទិញយន្តហោះ​ Airbus A320 ​របស់ក្រុមហ៊ុន អ៊ែរប៊ឺសវិញម្តង។ កិច្ចព្រមព្រៀងដែលក្រុមហ៊ុនបានលុបចោលមានតម្លៃដល់ទៅ​៦ពាន់លានដុល្លារ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print