ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា ខណ្ឌដូនពេញ ត្រូវលុបបំបាត់ម៉ូតូដែលបង្កសំឡេងរំពងខ្លាំងមុនគេ ពិសេសពេលរាត្រី

ចែករំលែក៖

ភ្នំពេញ៖អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា “ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូដែលបង្កសំឡេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗដែលពួកគាត់ពិបាកនឹងសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក”។

លោក ស ថេត ថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និង ការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោក ស ថេត បានដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណាដែលមានគ្រឿងបំពងសំឡេងឮខ្លាំង រំខានដល់ពលរដ្ឋ ។ ក្រៅពីនេះ លោក ស ថេត ជំរុញឱ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេសក្រុមសិស្សសាលានៅក្នុងរាជធានីភ្នំពេញ នៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីមកធ្វើកិច្ចសន្យា និង អប់រំ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print