សាខាកាំកុងត្រូលចុះត្រូតពិនិត្យការលក់ដូរចំណីអាហាររបស់ថៃ

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ចាន់ វាសនា បានចុះត្រូតពិនិត្យការលក់ដូរចំណីអាហាររបស់ថៃ ដែលបានមកតាំងពិពណ៌ផ្សារណាត់ថៃ នៅលើអតីតព្រលានយន្តហោះ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៥នេះ។

IMG-20151221-WA0095

ប្រធានសាខាកាំកុងត្រូលមណ្ឌលគិរីបានអោយដឹងថា ក្នុងការត្រួតពិនិត្យនោះផ្តោតសំខាន់ទៅលើការពិសោធន៍រកសារធាតុគីមី Borax (បូរ៉ាក់) និងសារធាតុFormalin(ហ្វម៉លលីន) ដែលកំពុងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ការពិនិត្យចំណីអាហាររកសារធាតុគីមីបូរ៉ាក់ ធ្វើឡើងលើចំណីអាហាប្រភេទ សាច់ប្រហិតគ្រប់ប្រភេទ និងសរសៃគុយទាវ  ចំណែកសារធាតុគីមី ហ្វម៉លលីន បានត្រួតពិនិត្យទៅលើគ្រឿងសមុទ្រ ជាលទ្ធផលរកមិនឃើញ សារធាតុគីមីណាមួយឡើយ នៅក្នុងការពិសោធន៍នោះ។

ក្រៅពីការពិនិត្យរកសារធាតុគីមី ក្រុមការងារក៏បានធ្វើការ ត្រួតពិនិត្យលើកាលបរិច្ឆេទប្រើប្រាស់ លើទំនិញវេចខ្ចប់ស្រាប់ផងដែរ តែនៅតែរកមិនឃើញទំនិញណាមួយហួសកាលបរិច្ឆេទនោះទេ ។ ទន្ទឹមនោះដែរសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ក៏បានណែនាំដល់អាជីវករអោយជៀសវាងក្នុងការប្រើប្រាស់ សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយគ្រោះថ្នាក់ ដល់សុខភាពផងដែរ ៕

IMG-20151221-WA0096

IMG-20151221-WA0094

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print