ខេត្តស្វាយរៀង៖ នៅវេលាម៉ោ៩ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះកម្មករកម្មការិនីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិតរាប់ពាន់នាក់បានផ្ទុះហិង្សានាំគ្នាគប់កញ្ចក់ទ្វាបង្អួចរោងចក្រនិងឈានដល់វាយកំទេចរថយន្តរបស់កងរាជអាវុធហត្ថដែលកំពុងបើកបរយាមកាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខូចខាតអស់មួយគ្រឿង ។ រីឯកម្មការិនីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងឯណោះវិញកម្មករបានចូលធ្វើការជាធម្មតានៅឡើយដល់ម៉ោង៩ និង១៣នាទីព្រឹកនេះ ខណៈនេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនកំពុងមានភាពចម្រូងចម្រាស់យ៉ាងខ្លាំងរវាងក្រុមបាតុករ និងកម្លាំងសមត្ថកិច្ច ។ រីឯក្រុមអ្នកសារពត័មានត្រូវក្រុមសន្តិសុខឃាត់មិនអាចចូលទៅក្នុងតំបន់ថតរូបភាពបានទេ ៕
...
ដោយ៖ យឹម សុថាន