បានកូនប្រុសមួយហើយ នាយចយ ចង់បានកូនស្រីម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាសរសើរអំពីសុភមង្គលរបស់ក្រុមគ្រួសារតូចមួយរបស់តារាកំប្លែងនាយ ចយ ព្រោះតែពេលនេះនាយទទួលបានតំណក់ឈាមរួមគ្នាលើកដំបូងជាមួយភរិយាជាស្រីស្អាតខុសដាច់ពីខ្លួននោះ។ ត្រៀមសម្រាលកូនប្រុសលើកដំបូងក្នុងជីវិត តារាកំប្លែងរូបនេះមានគម្រោងចង់បានកូនស្រីម្នាក់ទៀតនៅថ្ងៃខាងមុខ។

ការបញ្ជាក់នេះធ្វើឡើងក្រោយពីនៅសល់តែរយៈពេលមិនដល់២ខែទៀតនោះទេ កូនប្រុសរបស់នាយចយ និងសម្រាល បើកភ្នែកមើលពន្លឺព្រះអាទិត្យ ខណៈដែលនាយ​ចយ និងភរិយា កំពុងអន្ទះសារចង់ឃើញមុខកូនប្រុសដំបូងរបស់ខ្លួនចាប់កំណើតផងដែរ។ កំណើតកូនលើកដំបូងនេះគឺបន្ទាប់ពីនាយចយ និងភរិយាអ្នកនាង ប៉ិច ក្វាន់​ឌី នឹងឃើញមុខកូនប្រុសក្នុងអំឡុងដើមខែ​កណ្ដាល​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ។

ទោះជាយ៉ាងណា អ្នក​ទាំង​ពីរ នៅ​មិន​ទាន់​រក​នឹង​ដាក់​ឈ្មោះ​ឲ្យ​កូន របស់​ខ្លួន​ឡើយ គឺ​រង់​ចាំ សម្រាល​ចេញ​មក​សិន។ ប្រពន្ធនាយ ចយ នាងក្វាន់ឌី បញ្ជាក់​ថា មួយ​នេះ គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ គឺ​នាង​នៅ​ចង់​បាន​ថែម​ទៀត។ ដូច្នេះ​ហើយ នាង​បាន​ដាក់​កំហិត​នាយ ចយ ថា ត្រូវ​ប្រឹង​បន្ថែម​ទៀត។

បន្ទាប់​ពី​នោះ​មក នាង​នឹង​ពិចារណា​ថា​គួរ​បញ្ឈប់​ត្រឹម​ហ្នឹង​តែ​ម្ដង ឬ​យក​ទៀតដើម្បីបង្កើនសុភមង្គលក្នុងគ្រួសារ។ អ្នកនាង ប៉ិច ក្វាន់ឌី ថ្លែងឲ្យដឹងថា ស្វាមីរបស់ខ្លួនស្រលាញ់ ថ្នាក់ថ្នមនាងនាងខ្លាំងណាស់ មិនឲ្យធ្វើអ្វីឡើយ។ តាមបំណង របស់អ្នកទាំងពីរមានបំណងយកកូនចំនួន២នាក់ ប្រុស១ ស្រី១។

ជាមួយបំណងនេះ អ្នកនាង ប៉ិច ក្វាន់ឌី ថ្លែងថា ស្វាមី នាយចយ បានសន្យាជាមួយខ្លួនហើយ គឺដាច់ខាត ត្រូវតាមយកកូនស្រី១ ថែមទៀតទាល់តែបាន។

គួរបញ្ជាក់ដែរថា​នាយ ចយ និង អ្នកនាង ប៉ិច ក្វាន់​ឌី បាន​រៀប​មង្គល​ការ​ជាមួយ​គ្នា កាល​ពី​​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៨។អាពាហ៍ពិពាហ៍​របស់​​លោក ត្រូវ​បាន​គេ​ដឹង​ថា សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា បាន​ចងដៃ​មង្គលការ​នាយ​ចយ ដល់​ទៅ ១​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ក្នុង​នោះ ទោះ​មិន​បាន​ទៅ​ខ្លួន​ឯង សម្ដេច​ក៏​បាន​ឲ្យ​កូន​ប្រុស​បង្កើត​​ទាំង​ពីរ​ជា​​អ្នក​ទៅ​ចង​ដៃ​ដោយ​ផ្ទាល់​ទៀត​មក គឺ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print