មន្ត្រីយោធាពាក់ស័ក្តិ៥ម្នាក់ ប្រកែកជាមួយពលរដ្ឋ ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ដួលពីលើកៅអីបណ្តាលឲ្យដាច់ខ្យល់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីយោធាពាក់ស័ក្តិ៥ម្នាក់ ជាអ្នកយាមដីជម្លោះបានដួលធ្លាក់ពីលើកៅស្លាប់ភ្លាមៗ ក្នុងពេលកំពុងប្រកែកគ្នាជាមួយប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី ។ ហេតុការណ៍នេះបានបង្ករអោយមានការណ៍ភ្ញាក់ផ្អើល បានកើតឡើងកាលពីសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចដីជម្លោះក្បែរអាស្រមបង្គោលកីស្រីខ្មៅ និង ជាចំណុចឈរជើងរបស់យោធាអង្គភាពK88 ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានអោយដឹងថា នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋ នាំគ្នាចូលទៅភ្ជួរដីចំការរបស់ខ្លួន( ដីទំនាស់ ) ហើយត្រូវបានក្រុមទាហានអង្គភាពK88 ឃាត់មិនអោយភ្ជួរ ក៏មានការឈ្លោះប្រកែកគ្នាយកឈ្នះរៀងៗខ្លួន។ក្នុងពេលដែលកំពុងប្រកែកគ្នានោះ ស្រាប់តែមានមន្ត្រីយោធាម្នាក់ បានប្រកាច់ធ្លាក់ពីលើកៅអីដែលអង្គុយហើយសន្លប់បាត់ស្មារតី បង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មន្ត្រីយោធារូបនោះត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ។

មន្រ្តីយោធាដែលបានស្លាប់នោះមានឈ្មោះ ម៉ៅ តារារដ្ខា មានស្រុកកំណើតនៅខេត្តតាកែវ សពមន្រ្តីយោធាននេះត្រូវបានបញ្ជូនៅធ្វើបុណ្យនៅស្រុកកំណើត ។

គួរបញ្ជាក់ថា ជម្លោះដណ្តើមដីគ្នារវាងប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មីនិងអង្គភាពយោធាK88នេះ ខាងក្រុមទាហានការអង្គភាពការ k88 អះអាងថាជាដីរបស់អង្គភាព ចំណែកប្រជាពលរដ្ឋគាត់អះអាងថាគឺជាដីរបស់គាត់ កាន់កាប់គ្រប់គ្រងតាំងពីឆ្នាំ ១៩៨២មកម្លេះ ។

ការស្លាប់នេះត្រូវបានប្រជាពលរដ្ឋបានលើកឡើងបែបអបិយជំនឿ ដែលប្រជាពលរដ្ឋបានជឿជាក់លើបរមី លោកយាយបង្គោលកីស្រីម៉ៅ ដែលអ្នកភូមិនៅទីនេះគោរព និង អុជធូបបន់ស្រន់ រាល់ពេល ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print