ឱកូនមាសឪពុក ដុតផ្ទះឆេះអស់យើងបានអ្វីនៅ?? យុវជនគិតខ្លីម្នាក់ ខឹងឪពុកមិនរកប្រពន្ធឲ្យ ដុតផ្ទះក្បឿងឆេះម៉ត់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ផ្ទះក្បឿងមួយខ្នងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយជះទឹក និងរថយន្តអគ្គិភ័យមកអន្តរាគមន៏បាញ់ពន្លត់ប៉ុន្តែអកុសលយឹតពេលទៅហើយបាន ខណៈម្ចាស់ផ្ទះបានត្រឹមឈរសំរក់ទឹកភ្នែក បន្ទាប់ពីកូនចិត្តខ្លាំងខឹងឪពុកមិនទៅស្ដីដណ្ដឹងប្រពន្ធដល់ខ្លួន ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាចំពោះកូនចិត្តខ្លាំងមានឈ្មោះ ពិន ពិទូ អាយុប្រមាណជាង២០ឆ្នាំមានឪពុកឈ្មោះពិន បូរិន អាយុ ៥៩ឆ្នាំមុខរបរកសិកររស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល។

ប្រភពបន្តថាចំណែកផ្ទះដែលរងការឆាបឆេះមានទំំ៨ម៉ែត្រគុណនិង៩ែត្រសង់អំពីឈើប្រក់ក្បឿងខណះទ្រព្យសម្បត្តិនៅមិនទាន់សរុបនៅឡើយ។

តាមឪពុកបានរៀបរាប់ប្រាប់សមត្ថកិច្ចថាមិនគួរណាកូនប្រុសធ្វើបែបនេះសោះគ្រាន់តែគាត់ប្រកែកថាកុំអាលគិតគូររឿងនឹងខិតខំរកស៊ីមានប្រាក់កាសសិនចាំទៅដណ្ដឹងប្រពន្ធប្រមាណជាកន្លះម៉ោងក្រោយមកក៏មានរឿងនេះកើតឡើងតែម្ដង។

ក្រោយពីធ្វើសកម្មភាពរួចបុរសចិត្តខ្លាំងក៏បានរត់គេចខ្លួនភ្លាមៗបន្សល់តែគ្រោងឆ្អឹងផ្ទះនិងបាត់បង់ទ្រព្យសម្បត្តិដែលខំសន្សំជាយូឆ្នាំអោយឪពុកឈរសម្រក់ទឹកភ្នែកបែបនេះសោះ ៕ ដោយ ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print