បុត្រីសម្តេចតេជោ ហ៊ុន សែន តែងមានចិត្តមនុស្សធម៌ ជួយផ្តល់ជាអំណោយដល់ទុរគតជនគ្រប់ទីកន្លែងតាមទីជនបទដាច់ស្រយាល

ចែករំលែក៖

ខេត្តកណ្តាល៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានចាត់ក្រុមការងារមនុស្សធម៌ ឱ្យចុះទៅជួបសួរសុខទុក្ខ និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនលោកយាយ យ៉េង អាយុ ៧៧ឆ្នាំ ជាទុរគតជនរស់នៅភូមិទី៧ ឃុំពោធិ៍បាន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩។

អំណោយដែលផ្តល់ជូនរួមមាន គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ មាន មុង ភួយ កន្ទេល ពូកក ប្រេងកូឡា ទឹកដោះគោ នំធុង ត្រីខកំប៉ុង ម៉ី អង្ករ១០០គីឡូក្រាម ទឹកត្រី ទឹកស៊ីអុីវ ចាន ឆ្នាំង ថ្នាំពេទ្យ និងថវិកាចំនួន ៤០មុឺនរៀល។

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត បានរួមសុខ រួមទុក្ខ ពលិកម្ម លះបង់ គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងជាមួយប្រជាជនកម្ពុជាទូទាំងប្រទេសជាបន្តបន្ទាប់៕ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print