ព្រះសង្ឃ២១អង្គគង់នៅក្នុងវត្តស្រុកមោងប្ញស្សីត្រូវគេសង្ស័យរងការពុលផ្លែឳឡឹកទុំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ព្រះសង្ឃ​ចំនួន​២១អង្គ គង់នៅក្នុងវត្តកូនខ្លុង ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង   ត្រូវគេសង្ស័យបានរងការពុលផ្លែឳឡឹកទុំដោយមានអាការៈរាគរួស ក្អួត ចង្អោរធ្ងន់និងស្រាល ក្រោយពីឆាន់អាហារថ្ងៃត្រង់ជាមួយនិងផ្លែឳឡឹករួចហើយ ។ ព្រះសង្ឍដែលរងការពុលខ្លាំង២អង្គ ត្រូវបានគេដឹកយកមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងប្ញស្សី ចំណែក១៩អង្គ រងការពុលស្រាលគង់សម្រាកព្យាបាលនៅក្នុងវត្ត ។

IMG_2695

ជុំវិញនៃបញ្ហាខាងលើ លោកវរសេនីយ៍ទោ គិត ហៀង អធិការនគរបាលស្រុកមោងប្ញស្សីប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ មានពុទ្ធបរិស័ទ ធ្វើបុណ្យបង្សកូលហើយបានប្រគេនព្រះសង្ឃអាហារថ្ងៃត្រង់ជាមួយផ្លែឳឡឹកដល់ព្រះសង្ឃ២៦អង្គ ។ លុះនៅល្ងាចថ្ងៃដដែលស្រាប់តែព្រអសង្ឃទាំង២១អង្គបានរងការពុលរាគរួសក្អួតចង្អោរ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល។ក្រោយពីកើតហេតុនោះភ្លាមសមត្ថកិច្ចចុះទៅធ្វើការស្រាវជ្រាវហើយធ្វើការសន្និដ្ឋានថាព្រះសង្ឃទាំង២១អង្គពិតជាពុលផ្លែឳឡឹកទុំនោះមែន ដោយសមត្ថកិច្ចស្រាវជ្រាវក្នុងចំណោមព្រះសង្ឍ២៦អង្គឆានអាហារថ្ងៃត្រង់មានព្រះសង្ឃ២១ អង្គបានឆាន់ផ្លែឳឡឹក​បានរងការពុលទាំងអស់គ្នា ។ ចំណែកព្រះសង្ឃ៥អង្គមិនបានឆាន់ផ្លែឳឡឹកមិនមានបញ្ហាអ្វីនោះទេ ។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា ផ្លែឳឡឹកទាំងនោះគឺពុទ្ធបរិស័តបានទិញនៅក្នុងផ្សារស្រុកសង្កែ និងទិញតាមរថយន្តដឹកតាមផ្លូវ ហើយចិតដាក់បញ្ចូលគ្នាប្រគេនព្រះសង្ឃឆាន់តែម្តង ។ បច្ចុប្បន្នសមត្ថកិច្ច និងក្រុមគ្រូពេទ្យកំពុងតាមដានស្រាវជ្រាវជុំវិញបញ្ហានេះ ។

ដោយឡែកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ព្រះសង្ឃដែលការពុលស្រាល១៩អង្គមានការអាការៈធូស្បើយវិញហើយក្រោយពីមានការព្យាបាលព្យូសេរ៉ូម។ចំណែកព្រះសង្ឃ២អង្គរងការពុលធ្ងន់ ត្រូវបានដឹកបញ្ជូនយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងប្ញស្សី ។

សូមបញ្ជាក់ថារយៈពេលមួយខែចុងក្រោយនេះគេសង្កេតឃើញនៅខេត្តបាត់ដំបងបានរងការពុលចំណីអាហារចំនួន៣លើកមកហើយ គិតទាំងការពុលផ្លែឳឡឹកចុងក្រោយនៅស្រុកមោងប្ញស្សី ក្នុងនោះ២លើកបានកើតឡើងនៅស្រុកគាស់ក្រឡមានប្រជាពលរដ្ឋ៨នាក់រងការពុលក្អួតចង្អោរក្រោយពីបរិភោគមីនាំចូលពីប្រទេសថៃ និង៩នាក់នៅស្រុកបាណន់រងការពុលបន្ទាប់ពីបរិភោគស្ពៃជ្រក់ ក៏ប៉ុន្តែលើការពុលចំណីអាហារទាំង៣លើកនេះមិនមានប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតនោះទេ ៕

IMG_2694

ដោយ៖ សំវិច្ឆិកា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print