ខេត្តកំពត ៖ ប្តីបានកាប់សម្លាប់ប្រពន្ធយ៉ាងសាហាវ រួចហើយសម្រេចចងកខ្លួនឯង ធ្វើអត្តឃាត។ ប្រជាពលរដ្ឋរស់ នៅក្បែរខាង បានប្រទះឃើញ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ចំណុចក្នុងផ្ទះ របស់ពីរនាក់ប្តីប្រពន្ធ ស្ថិតក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ លេង ផាត អាយុ៥៨ឆ្នាំ និងប្តីជនដៃដល់ ឈ្មោះ អ៊ូច សុខន អាយុ៦០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ មន្ត្រីនគរបាលដដែលបន្តថា ឆ្លងតាមការធ្វើកោសល្យវិច្ច័យ ជាបឋមរបស់ កម្លាំងជំនាញសន្និដ្ឋានថា គឺបុរសជាប្តី បានប្រើប្រាស់កាំបិតលៀមវែង កាប់ជញ្ច្រាំជាច្រើនកាំបិត ទៅលើជនរងគ្រោះ ជាប្រពន្ធបណ្តាល ឲ្យស្លាប់ភ្លាមៗនៅក្នុងផ្ទះ បន្ទាប់មកបុរសជាប្តី បានចងកសម្លាប់ខ្លួន ឯងជាក្រោយ ខណៈគ្មានមនុស្សផ្សេង ទៀតនៅក្នុងផ្ទះជាមួយទេ។ ប្រជាពលរដ្ឋនៅជិតខាងបាននិយាយថា ពីរនាក់ប្តីប្រពន្ធនេះ ឧស្សាហ៍ឈ្លោះទាស់សំដីគ្នាស្ទើររាល់ថ្ងៃ គ្មានអ្នកណានៅក្បែរបានទេ ៕ ហេង សូរិយា